Sulfadimethoxine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក(5%):

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺChancroid។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកស្រោមខួរមានខ្ទុះ (Purulent meningitis)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេបទម្រង់ជាថ្នាំទឹក(5%):

      មនុស្សពេញវ័យ:ថ្ងៃដំបូង ពិសារ1ថ្ងៃ1ដង 1.0~2.0g (ត្រូវនឹង20~40mL)។ ចាប់ពីថ្ងៃទី2ទៅ ពិសារ1ថ្ងៃ1ដង 0.5~1.0g (ត្រូវនឹង10~20mL)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ថ្ងៃដំបូង ប្រើ1ថ្ងៃ1ដង 1.0~2.0g ចាក់តាមសរសៃវ៉ែន។ ចាប់ពីថ្ងៃទី2ទៅ ប្រើ1ថ្ងៃ1ដង 0.5~1.0g ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទSulfonamides។

      ・ស្ត្រីដែលស្ថិតក្នុងត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ។

      ・ទារកកើតមិនគ្រប់ទម្ងន់ ទារកទើបកើត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp