Sucralfate hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer)
- បញ្ហាភ្នាសក្រពះ(រលាត់ ហូរឈាម ក្រហម ហើម) ដែលកើតមាននៅក្នុងជំងឺរលាកក្រពះស្រួចស្រាវ ឬ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ (90%):
មនុស្សពេញវ័យ:ពិសារ1ដង1~1.2g 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ (90%):
មនុស្សពេញវ័យ:ពិសារ1ដង10mL 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងទទួលការព្យាបាលដោយលាងឈាម។
-
ផលរំខាន
ផលរំខានរួមមាន ទល់លាមក ស្ងួតក ចង់ក្អួត ។ល។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទអាស៊ីតស៊ីទ្រិច(ឱសថPotassium citrate, ឱសថSodium citrate hydrate ជាដើម) - អាចធ្វើអោយកម្រិតអាលុយមីញ៉ូមក្នុងឈាមកើនឡើង។
・ឱសថព្យាបាលការកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម(ឱសថCalcium polystyrene sulfonate, ឱសថSodium polystyrene sulfonate) - អាចធ្វើអោយសកម្មភាពនៃសារធាតុឱសថទាំងនេះថយចុះ។
・ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone(Ciprofloxacin, Tosufloxacin, Norfloxacin ជាដើម) - អាចធ្វើអោយការស្រូបនៃសារធាតុឱសថទាំងនេះថយចុះ។ ដូច្នេះ គួរទុកគម្លាតរវាងការប្រើប្រាស់ឱសថទាំងនេះ។
・ឱសថប្រភេទDigitalis (Digoxin, Digitoxin ជាដើម), ឱសថPhenytoinឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Minocycline, Doxycycline, Tetracyclineជាដើម), ឱសថSulpiride - អាចធ្វើអោយការស្រូបនៃសារធាតុឱសថទាំងនេះថយចុះ។ ដូច្នេះ គួរទុកគម្លាតរវាងការប្រើប្រាស់ឱសថទាំងនេះ។
・ឱសថប្រភេទអរម៉ូនក្រពេញទីរ៉ូអ៊ីត (ឱសថLevothyroxine sodium hydrate ជាដើម), ឱសថប្រភេទអាស៊ីតទឹកប្រមាត់(Ursodeoxycholic acid, Chenodeoxycholic acid) - អាចធ្វើអោយការស្រូបនៃសារធាតុឱសថទាំងនេះថយចុះ។ ដូច្នេះ គួរទុកគម្លាតរវាងការប្រើប្រាស់ឱសថទាំងនេះ។
・ឱសថTheophylline - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTheophyllineថយចុះ។
・ឱសថQuinidine ជាដើម - អាចធ្វើអោយការបញ្ចេញចោលនៃសារធាតុឱសថទាំងនេះថយចុះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・គួរប្រើឱសថនេះនៅមុនពេលបរិភោគអាហារឬនៅពេលពោះទទេ ដើម្បីទទួលបានប្រសិទ្ធិភាពល្អ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងផ្នែកដែលកើតមានដំបៅនៅក្រពះនិងគល់ពោះវៀនតូច(Duodenum) ឬ ផ្នែកដែលរលាកនៅក្នុងក្រពះ ដើម្បីការពារផ្នែកទាំងនោះពីអាស៊ីតក្រពះ។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពបន្សាបជាតិអាស៊ីតក្នុងក្រពះផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp