Strontium (89Sr) chloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈឈឺចាប់នៅឆ្អឹងដែលទទួលការរាលដាលពីប្រភពជំងឹមហារីកប្រភេទដុំសាច់រឹង ដែលអាចពិនិត្យឃើញតាមរយៈBone scintigraphy។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 2.0 MBq/kg ដោយចាក់តាមសរសៃវ៉ែន។ កម្រិតប្រើប្រាស់អតិបរមាគឺ 141 MBq។ ករណីប្រើម្ដងទៀត ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់3ខែ និង ពិនិត្យឃើញថាមុខងារខួរឆ្អឹងបានល្អប្រសើរឡើងវិញហើយ។។
-
ហាមប្រើ
・អ្នកដែលមានមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹងចុះខ្សោយធ្ងន់ធ្ងរ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី ដោយវិទ្យុសកម្ម និង ការព្យាបាលដោយការបំបាត់ការឈឺចាប់។
・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្ងន់ធ្ងរនៃឱសថនេះប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹង ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឹ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp