Stiripentol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈឆ្កួតជ្រូកប្រភេទClonic seizure ឬ ប្រភេទTonic-clonic seizure នៅក្នុងជំងឺDravet syndrome ដែលការប្រើឱសថClobazamនិងឱសថSodium valproateមិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់។

      ប្រើឱសថនេះរួមជាមួយឱសថClobazamនិងឱសថSodium valproate។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      អ្នកជំងឺដែលមានអាយុចាប់ពី1ឆ្នាំឡើងទៅ: លេបក្នុងកម្រិត 1ថ្ងៃ50mg/kg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ លេបក្នុងពេលកំពុងបរិភោគអាហារឬក្រោយបរិភោគអាហាររួចភ្លាម។ ចាប់ផ្ដើមប្រើពីកម្រិត 1ថ្ងៃ20mg/kg ដោយបង្កើនកម្រិតប្រើប្រាស់ម្ដង10mg/kg។ ត្រូវទុកគម្លាតយ៉ាងហោចណាស់1សប្ដាហ៍រវាងការបង្កើនកម្រិតប្រើប្រាស់ម្ដងៗ។ ប៉ុន្តែ ចំពោះអ្នកជំងឺដែលមានទម្ងន់ចាប់ពី50kgឡើងទៅ ត្រូវចាប់ផ្ដើមប្រើពីកម្រិត 1ថ្ងៃ1000mg រួចបង្កើនកម្រិតម្ដង500mg ដោយត្រូវទុកគម្លាតយ៉ាងហោចណាស់1សប្ដាហ៍រវាងការបង្កើនកម្រិតប្រើប្រាស់ម្ដងៗ។ កម្រិតប្រើអតិបរមាក្នុង1ថ្ងៃគឺ 50mg/kg ឬ 2500mg (យកកម្រិតមួយណាដែលទាបជាង)។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp