Soybean oil

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំពេញសារធាតុចិញ្ចឹមសម្រាប់អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពដូចខាងក្រោម៖

      - មុននិងក្រោយពេលទទួលការវះកាត់។

      - មានជំងឺផ្នែកប្រដាប់រំលាយអាហារលក្ខណៈស្រួចស្រាវឬរ៉ាំរ៉ៃ។

      - មានជំងឺដែលប្រើប្រាស់ថាមពលរាងកាយអស់ច្រើន។

      - មានរបួសរលាកភ្លើង ឬ របួសក្រៅ។

      - ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីរយៈពេលយូរ

      - រោគសញ្ញាប៉ះពាល់ដល់ប្រព័ន្ធរបត់ឈាមនិងមុខងារបេះដូងជាដើម ដោយសារការពុលឱសថស្ពឹកនិងឱសថលក្ខណៈរលាយក្នុងខ្លាញ់មួយចំនួន (ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទត្រាយសាយគ្លីក(

      Tricyclic antidepressant) ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម(

      Ca antagonist) ឱសថទប់ស្កាត់គ្រឿងទទួលបេតា(

      β blocker)ជាដើម)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីសូលុយស្យុង10%:

      ប្រើ1ថ្ងៃ500mL ដោយព្យួរសេរ៉ូមរយៈពេលយ៉ាងហោចណាស់3ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមទម្ងន់និងរោគសញ្ញា ប៉ុន្តែ ត្រូវកំណត់កម្រិតខ្លាញ់មិនអោយលើសពី2g(ត្រូវនឹង20mL)/ថ្ងៃ/kg(ទម្ងន់របស់អ្នកជំងឺ)នោះទេ។

      ・ករណីសូលុយស្យុង20%:

      ប្រើ1ថ្ងៃ250mL ដោយព្យួរសេរ៉ូមរយៈពេលយ៉ាងហោចណាស់3ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមទម្ងន់និងរោគសញ្ញា ប៉ុន្តែ ត្រូវកំណត់កម្រិតខ្លាញ់មិនអោយលើសពី2g(ត្រូវនឹង10mL)/ថ្ងៃ/kg(ទម្ងន់របស់អ្នកជំងឺ)នោះទេ។ ករណីប្រើនៅក្នុងការបន្សាបផលប៉ះពាល់ដោយសារការពុលឱសថស្ពឹកនិងឱសថលក្ខណៈរលាយក្នុងខ្លាញ់មួយចំនួន ប្រើឱសថនេះ(សូលុយស្យុង20%) 1.5mL/kg ចាក់តាមសរសៃវ៉ែន1ដង រួចភ្លាមៗបន្ទាប់ពីនោះ បញ្ចូលតាមសរសៃវ៉ែនជាប់ឥតដាច់ក្នុងល្បឿន 0.25~0.5mL/kg/នាទី ហើយទោះជាស្ថានភាពមានលំនឹងហើយក៏ដោយ ក៏ត្រូវបន្តបញ្ចូលឱសថនេះប្រហែល10នាទីទៀតដែរ។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺកំណកឈាម(Thrombosis)។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងដំណើរការនៃកំណកឈាម។

      ・អ្នកដែលមានកម្រិតជាតិខ្លាញ់ក្នុងឈាមកើនឡើងខ្ពស់។

      ・អ្នកជំងឺទឹកនោមផ្អែមដែលមានកម្រិតកេតូនក្នុងឈាមកើនឡើងខ្ពស់(Ketosis)។

    • ផលរំខាន

      ផលរំខានរួមមាន រលាកសរសៃវ៉ែន ឈឺតាមសរសៃឈាម ងាយហូរឈាម ឡើងកន្ទួលក្រហម រមាស់ស្បែក សម្ពាធឈាមធ្លាក់ចុះ ដកដង្ហើមញាប់ ពិបាកដកដង្ហើម ក្អួតចង្អោរ រាករូស ស្ងួតក ក្ដៅខ្លួន រងាញាក់ មុខក្រហម ថប់ទ្រូង អារម្មណ៍ទទួលក្លិនចម្លែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ស្លេកស្លាំង (រោគប្រតិកម្មធ្ងន់ធ្ងរ)។

      - ហើមនិងឈឺនៅជើង ពិបាកដកដង្ហើម ឈឺទ្រូង (ជំងឺស្ទះសរសៃឈាមវ៉ែនដោយសារកំណកឈាម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinថយចុះ ព្រោះនៅក្នុងប្រេងសណ្ដែកសៀងមានផ្ទុកវីតាមមីនK1ដែលប្រឆាំងនឹងសកម្មភាពនៃឱសថWarfarin។

    • សកម្មភាពឱសថ

      ឱសថនេះជាសារធាតុនៃប្រេងសណ្ដែងសៀងដែលត្រូវបានចម្រាញ់ ដើម្បីប្រើប្រាស់ជាប្រភពថាមពល និង ផ្ដល់ជាអាស៊ីតខ្លាញ់សំខាន់ៗ (អាស៊ីតលីណូឡេអិច(Linoleic acid) អាស៊ីតលីណូឡេនិច(Linolenic acid) ជាដើម) សម្រាប់រាងកាយដែលកំពុងចុះខ្សោយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp