Sotalol hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងលក្ខណៈរើឡើងវិញនិងមានគ្រោះថ្នាក់ដល់ជីវិត ហើយការព្យាបាលដោយប្រើឱសថផ្សេងមិនមានប្រសិទ្ធិភាពឬមិនអាចប្រើបាន ដូចខាងក្រោម៖

      ・អាការៈកន្ត្រាក់ញាប់នៃបេះដូងដោយសារបញ្ហាថតក្រោមនៃបេះដូង (Ventricular tachycardia)

      ・អាការៈញ័រថតក្រោមនៃបេះដូង (Ventricular fibrillation)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ80mg បែងចែកជា2ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗ រហូតដល់ 1ថ្ងៃ320mg បែងចែកជា2ដងក្នុង1ថ្ងៃ។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។

      ・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ (Creatinine clearance<10mL/min)។

      ・អ្នកដែលមានរោគសញ្ញាជីពចរយឺតដោយសារបញ្ហាSinus node (Sinus bradycardia)កម្រិតធ្ងន់ធ្ងរ (ក្រោម50/នាទី មុខងារSinus nodeចុះខ្សោយ)។

      ・អ្នកដែលកំពុងមានបញ្ហានៃការបញ្ជូនសញ្ញាក្នុងបេះដូងកម្រិតធ្ងន់ធ្ងរ (ជំងឺA-V blockកម្រិតII~III ឬ ជំងឺSinoatrial blockកម្រិតធ្ងន់ធ្ងរ)។

      ・អ្នកដែលអាចកើតមានអាការៈហឺត ឬ អាការៈទងសួតកន្ត្រាក់។

      ・អ្នកដែលមានបណ្ដុំរោគសញ្ញានៃQTអូសបន្លាយពីកំណើតឬដោយសារមូលហេតុផ្សេងទៀត។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថស្ពឹកឬសណ្ដំដែលទប់ស្កាត់សកម្មភាពសាច់ដុំបេះដូង (ឱសថCyclopropaneជាដើម)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម : ឱសថAmiodarone hydrochloride(ថ្នាំចាក់) ឱសថVardenafil hydrochloride hydrate ឱសថMoxifloxacin hydrochloride ឱសថToremifene citrate ឱសថFingolimod hydrochloride។

    • ផលរំខាន

      មានផលរំខានភាគច្រើនទៅលើសួត ក្រពេញទីរ៉ូអ៊ីត កញ្ចក់ភ្នែក ។ល។ ក្រៅពីនេះ មានផលរំខាន ដូចជា ស្ទះការបញ្ជូនសញ្ញារវាងថតលើនិងថតក្រោមនៃបេះដូង(AV block) សម្ពាធឈាមចុះទាប រោគសញ្ញាក្រពះពោះវៀន ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះមានសកម្មភាពខ្លាំង។ ប្រើចំពោះតែករណីជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលកើតឡើងម្ដងហើយម្ដងទៀតនិងមានគ្រោះថ្នាក់ដល់ជីវិត ឬ ករណីជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាព។

      ・ត្រូវការរយៈពេលប៉ុន្មានសប្ដាហ៍មុននឹងឃើញការបង្ហាញប្រសិទ្ធិភាពរបស់ឱសថ។ នៅក្នុងពេលប្រើប្រាស់ឱសថ ចាំបាច់ត្រូវធ្វើការពិនិត្យចង្វាក់បេះដូង(ECG)ឬអេកូបេះដូង។

    • សកម្មភាពឱសថ

      មានសកម្មភាពទៅលើសាច់ដុំនៃថតលើនិងថតក្រោមនៃបេះដូង។ មានប្រសិទ្ធិភាពអូសបន្លាយរយៈពេលបន្តការបញ្ជូនសញ្ញាភ្ញោច(ប៉ូតង់ស្យែលសកម្ម) និង រយៈពេលមិនចម្លងប៉ូតង់ស្បែល(Refractory period)។ ម្យ៉ាងទៀត ឱសថក៏មានសកម្មភាពទប់ស្កាត់គ្រឿងចម្លងកាល់ស្យូមផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp