Sorafenib tosilate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖
- ជំងឺមហារីកកោសិកាតម្រងនោមដែលមិនអាចវះកាត់អោយជាសះស្បើយបាន ឬ ជាមហារីកដែលមានលក្ចណៈរាតត្បាតទៅផ្នែកផ្សេងទៀតនៃរាងកាយ។
- ជំងឺមហារីកកោសិកាថ្លើមដែលមិនអាចវះកាត់បាន
- ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែលមិនអាចវះកាត់អោយជាសះស្បើយបាន។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង400mg 1ថ្ងៃ2ដង។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ។
-
ផលរំខាន
ផលរំខានរួមមាន បណ្ដុំរោគសញ្ញាដៃនិងជើង(ឈឺក្រហមនិងហើមនៅបាតដៃនិងបាតជើង របកស្បែក ពងទឹក) ជ្រុះរោមឬសក់ រាករូស ឡើងកន្ទួលក្រហម របកស្បែក អាការៈឈឺចាប់ សម្ពាធឈាមកើនឡើង អស់កម្លាំង ថយទម្ងន់ បាត់បង់ចំណង់អាហារ ដំបៅក្នុងមាត់ រមាស់ ចង់ក្អួត សម្លេងស្អក ស្បែកស្ងួត។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺក្រហមនិងហើមនៅបាតដៃនិងបាតជើង របកស្បែក (ពងទឹកលើស្បែកបណ្ដុំរោគសញ្ញាដៃនិងជើង)
- ភ្នែកក្រហម រលាត់ស្បេកនៅក្នុងមាត់ បបូរមាត់ជាដើម ឡើងកន្ទួលក្រហមនិងពងទឹកលើស្បេក ក្ដៅខ្លួន(ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(Toxic Epidermal Necrolysis, TEN) ជាដើម)
- ភ្នែកនិងស្បែកប្រែពណ៌លឿង ក្អួតចង្អោរ (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ ជាដើម)
- ក្ដៅខ្លួន ឈឺក្បាល ក្អកស្ងួត ពិបាកដកដង្ហើម (ប៉ះពាល់មុខងារសួត ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- សម្ពាធឈាមឡើងខ្ពស់ ស្មារតីដឹងខ្លួនធ្លាក់ចុះ ឈឺក្បាល (សម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតី(Hypertensive crisis))
- ឈឺទ្រូង ថប់ទ្រូង ពិបាកដកដង្ហើម (ស្ទះឬត្បៀតសរសៃឈាមក្នុងបេះដូង)
- បត់ជើងឈាម ក្អួតឈាម ឈឺពោះ ហើមពោះ អាការៈខ្វះឈាម (ហូរឈាមនៅតាមបំពង់រំលាយអាហារ ធ្លាយក្រពះឬពោះវៀន ជាដើម)
- ក្ដៅខ្លួន ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង (រលាកល)
- អស់កម្លាំង ក្អួតចង្អោរ បាត់បង់ស្មារតី - កម្រិតសូដ្យូមក្នុងឈាមធ្លាក់ចុះ
- ឈឺសាច់ដុំ អស់កម្លាំង ទឹកនោមមានពណ៌ត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- សាច់ដុំកន្ត្រាក់ឬប្រកាច់ គំហើញរបស់ភ្នែកមានបញ្ហា បាត់បង់ស្មារតី (ជំងឺPosterior reversible encephalopathy syndrome)
- ឈឺពោះខ្លាំង រាករូស លាមកមានឈាម (រលាកពោះវៀនធ្ងន់ធ្ងរ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថIrinotecan, Doxorubicin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។
・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Phenytoin, Carbamazepine, Rifampicin, Phenobarbital, Dexamethasoneជាដើម), អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃSorafenibថយចុះ។
・ឱសថWarfarin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃWarfarinកើនឡើង។
・ឱសថDocetaxel, Capecitabine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះlកើនឡើង។
・ឱសថPaclitaxel/Carboplatinl - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPaclitaxelនិងSorafenibកើនឡើង។
・ឱសថFradiomycin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃSorafenibថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់និងក្រោយពេលប្រើប្រាស់ឱសថនេះយ៉ាងហោចណាស់2សប្ដាហ៍។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・អាហារដែលមានជាតិខ្លាញ់ច្រើន អាចធ្វើអោយកម្រិតចូលទៅក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃឱសថនេះធ្លាក់ចុះ ដូច្នេះ គួរចៀសវាងប្រើប្រាស់ឱសថនេះនៅក្នុងអំឡុងពេល1ម៉ោងមុនឬ2ម៉ោងក្រោយបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន។
・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់និងក្រោយពេលប្រើប្រាស់ឱសថនេះយ៉ាងហោចណាស់2សប្ដាហ៍។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមTyrosine kinaseនៅលើគ្រឿងទទួល(Receptor)ផ្សេងៗនៅក្នុងកោសិកាមហារីករួមទាំង VEGFR និង PDGFR ដើម្បីទប់ស្កាត់ដំណើរការកើនចំនួននៃកោសិកាមហារីកនិងការកកើតសរសៃឈាមថ្មីៗសម្រាប់ការពង្រីកជាលិកាមហារីក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp