Somatorelin acetate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការពិនិត្យមុខងារបញ្ចេញអរម៉ូនលូតលាស់(Growth hormone)ពីក្រពេញPituitary។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
- អាយុពី5ឆ្នាំ~ក្រោម18ឆ្នាំ: ប្រើក្នុងកម្រិត 1μg /kg (ទម្ងន់រាងកាយ) លាយនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់បរិមាណ1mL រួចចាក់ទៅក្នុងសរសៃវ៉ែនដោយយឺតៗ នៅពេលព្រឹកក្នុងស្ថានភាពពោះទទេ។
- អាយុពី18ឆ្នាំឡើងទៅ: ប្រើក្នុងកម្រិត 100μg លាយនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់បរិមាណ1mL រួចចាក់ទៅក្នុងសរសៃវ៉ែនដោយយឺតៗ នៅពេលព្រឹកក្នុងស្ថានភាពពោះទទេ។
គេធ្វើការវាយតម្លៃដោយផ្អែកទៅលើលទ្ធផលនៃកម្រិតACTHក្នុងឈាមនិងកម្រិតCortisolក្នុងឈាម។
កម្រិតអរម៉ូនលូតលាស់(Growth hormone)ក្នុងឈាម អាចប្រែប្រួលទៅតាមវិធីវាស់ និងទីកន្លែងអនុវត្តនីមួយៗ។ ជាទូទៅ ចំពោះមនុស្សធម្មតា ក្រោយបញ្ចូលឱសថនេះ15~60នាទី កម្រិតអរម៉ូនលូតលាស់ក្នុងឈាមនឹងកើនឡើងដល់អតិបរមា ដោយមានកម្រិតលើសពីកម្រិតស្ដង់ដារនៃRadioimmunoassay ដូចតទៅ: កម្រិតអតិបរមានៃអរម៉ូនលូតលាស់ក្នុងឈាមក្រោយបញ្ចូលឱសថ គឺ 20ng/mL ដោយត្រូវបូមឈាម នៅមុនពេលបញ្ចូលឱសថ នៅក្រោយពេលបញ្ចូលឱសថ15នាទី 30នាទី 60នាទី 90នាទី 120នាទី ដើម្បីវាស់កម្រិតអរម៉ូនលូតលាស់នៅខណៈពេលនីមួយៗ។
-
ហាមប្រើ
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp