Soluble ferric pyrophosphate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺស្លេកស្លាំង (ជំងឺខ្វះឈាម) ដោយសារខ្វះជាតិដែក។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: - កុមារអាយុក្រោម1ឆ្នាំ:ពិសារ 1ថ្ងៃ100~200mg (ថ្នាំទឹក5%ត្រូវនឹង2~4mL) (ជាតិដែក12~24mg) បែងចែកជា3~4ដងក្នុង1ថ្ងៃ។ - កុមារអាយុ1~5ឆ្នាំ:ពិសារ 1ថ្ងៃ150~500mg (ថ្នាំទឹក5%ត្រូវនឹង3~10mL) (ជាតិដែក18~60mg) បែងចែកជា3~4ដងក្នុង1ថ្ងៃ។ - កុមារអាយុ6~15ឆ្នាំ:ពិសារ 1ថ្ងៃ500~750mg (ថ្នាំទឹក5%ត្រូវនឹង10~15mL) (ជាតិដែក60~90mg) បែងចែកជា3~4ដងក្នុង1ថ្ងៃ។ 
- 
                    ហាមប្រើ・អ្នកដែលមិនកំពុងស្ថិតនៅក្នុងស្ថានភាពខ្វះជាតិដែកសម្រាប់រាងកាយ។ 
- 
                    ផលរំខានបញ្ហាក្រពះពោះវៀន បាត់បង់ចំណង់អាហារ រាករូស ក្អួត កន្ទាលត្រអាក ។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ការប្រើឱសថនេះនៅមុនពេលបរិភោគអាហារអាចធ្វើអោយការស្រូបសារធាតុឱសថកើនឡើង ប៉ុន្តែ ការកើតមានផលរំខានក៏កើនឡើងដែរ ដូច្នេះ អាចមានករណីដែលត្រូវប្រើឱសថនេះនៅក្រោយបរិភោគអាហារ។ ・ចាំបាច់ត្រូវបន្តប្រើប្រាស់ឱសថនេះរយៈពេល3~6ខែទៀតបន្ទាប់ពីកម្រិតជាតិដែកនៅក្នុងរាងកាយត្រឡប់មកប្រក្រតីវិញ។ 
- 
                    សកម្មភាពឱសថបំពេញកង្វះជាតិដែក ដើម្បីជម្រុញការផលិតគ្រាប់ឈាម។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
