Solifenacin succinate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈចង់បត់ជើងតូចខ្លាំងទ្រាំមិនបាន អាការៈនោមញឹក ឬ អាការៈលេចនោមទ្រាំមិនបាន (Urinary urge incontinence) ដែលកើតមាននៅក្នុងជំងឺប្លោកនោមងាយភ្ញោចខុសប្រក្រតី(Overactive bladder, OAB)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ10mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានអាការៈស្ទះនោម។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
・អ្នកដែលមានអាការៈស្ទះនៅចុងក្រពះ(Pylorus) ឬ នៅគល់ពោះវៀនតូច(Duodenum) ឬ នៅតាមពោះវៀន។
・អ្នកដែលមានជំងឺខ្សោយសាច់ដុំក្រពះ(Gastric atony)ឬជំងឺខ្សោយសាច់ដុំពោះវៀន(Intestinal atony)។
・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)។
・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ (Child-Pugh ប្រភេទ C)។
-
ផលរំខាន
ផលរំខានរួមមាន ស្ងួតក្នុងមាត់ ទល់លាមក ឈឺពោះ រំលាយអាហារមិនបានល្អ ស្រេកទឹក ពិបាកនោម ភ្នែកស្រវាំង ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឡើងកន្ទាលត្រអាក ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះទាប (រោគប្រតិកម្មធ្ងន់ធ្ងរ)
- រួយខ្លួន បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា)
- នោមមិនចេញ ពិបាកនោម (ស្ទះនោម)
- ដង្ហក់ ឈឺទ្រូង វិលមុខ (QTអូសបន្លាយ ស្ទះការបញ្ជូនសញ្ញារវាងថតក្នុងបេះដូង ជីពចរខ្សោយកម្រិតធ្ងន់ធ្ងរ ជាដើម)
- ទល់លាមកខ្លាំង ហើមពោះ ឈឺពោះ (ស្ទះពោះវៀនលក្ខណៈស្ពឹក)
- ពិបាកផ្ដុំអារម្មណ៍គិត មិនស្គាល់ពេលវេលាឬទីកន្លែង ឃើញរូបភាពឬលឺសម្លេងដែលមិនមានពិត (រវើរវាយ ភ្លេចភ្លាំង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានសកម្មភាពប្រឆាំងអាសេទីលកូលីន, ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants, ឱសថប្រភេទPhenothiazines, ឱសថប្រភេទMAO inhibitors - អាចធ្វើអោយផលរំខាន ដូចជា ស្ងួតក្នុងមាត់ ទល់លាមក ពិបាកនោម ប៉ះពាល់ភ្នែក ជាដើម កើនឡើង។
・ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Itraconazole, Fluconazole, Miconazole ជាដើម) - អាចធ្វើអោយផលរំខាន ដូចជា ស្ងួតក្នុងមាត់ ទល់លាមក ពិបាកនោម ប៉ះពាល់ភ្នែក ជាដើម កើនឡើង។
・ឱសថRifampicin, ឱសថPhenytoin, ឱសថCarbamazepine - អាចធ្វើអោយប្រសិទ្ធិភាពនៃSolifenacinថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ភ្នែកស្រវាំង វិលមុខ ងងុយគេង ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・ចំពោះមនុស្សចាស់ ឱសថនេះអាចធ្វើអោយកើតមានអាការៈស្រដៀងនឹងជំងឺភ្លេចភ្លាំង។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពប្រជែងជាមួយនឹងសារធាតុអាសេទីលកូលីន(Acetylcholine) នៅក្នុងភ្ជាប់ទៅនឹង ក៏ដូចជា ភ្ញោចគ្រឿងទទួលមូស្ការីនM3(Muscarinic receptors)នៅក្នុងប្លោកនោម ដើម្បីទប់ស្កាត់ការកន្ត្រាក់នៃប្លោកនោម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp