Solcoseryl
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- រោគសញ្ញាផ្សេងៗបន្សល់ក្រោយពេលរបួសប៉ះទង្គិចក្បាល
- រោគសញ្ញានៃជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល (លើកលែងដំណាក់កាលរ៉ាំរ៉ៃនៃជំងឺសរសៃឈាមខួរក្បាល)
- រោគសញ្ញានៃជំងឺហូរឈាមក្នុងខួរក្បាល (លើកលែងដំណាក់កាលរ៉ាំរ៉ៃនៃជំងឺសរសៃឈាមខួរក្បាល)
- ជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer)
- ជំងឺប្យឺរហ្កឺរ (Buerger's Disease)
- ជំងឺដំបៅស្បែក
- ជំងឺដំបៅក្នុងមាត់ (ពងបែកមាត់)។
ករណីថ្នាំសុលតាមទ្វារមាស:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈធ្លាក់សឬហូរឈាមដោយសារការដាច់រលាត់នៅក្នុងស្បូន។
ករណីថ្នាំលាបលើស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជម្រុញការកកើតកោសិកាថ្មី នៅពេលមានការរលាកស្បែកដោយសារកំដៅឬធាតុត្រជាក់។
- ជម្រុញការកកើតកោសិកាថ្មីនៅពេលមានអាការៈដំបៅដោយសារវិទ្យុសកម្ម ដំបៅដោយសារការគេងមួយកន្លែងរយៈពេលយូរ ដំបៅនៅកំភួនជើង របួសខាងក្រៅទូទៅ ឬ របួសដោយសារការវះកាត់។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 2~4mL ចាក់ក្នុងសាច់ដុំឬចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំសុលតាមទ្វារមាស (0.2mL/គ្រាប់):
ប្រើ1ដង1គ្រាប់ 1ថ្ងៃម្ដងឬ2ថ្ងៃម្ដង សុលទៅក្នុងទ្វារមាស។
ករណីថ្នាំលាបលើស្បែក(5%):
លាប1ថ្ងៃ 1~2ដង នៅកន្លែងមានអាការៈ។
-
ហាមប្រើ
ករណីថ្នាំចាក់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុឱសថផ្សេងទៀត។
ករណីថ្នាំសុលតាមទ្វារមាស:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថដែលផលិតពីឈាមសត្វគោ(Fibrinolysin, Thrombinពីសត្វគោ ជាដើម)។
ករណីថ្នាំលាបលើស្បែក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថដែលផលិតពីឈាមសត្វគោ(Fibrinolysin, Thrombinពីសត្វគោ ជាដើម)។
-
ផលរំខាន
អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ប៉ះពាល់មុខងារថ្លើម ។ល។
-
សកម្មភាពឱសថ
មានសកម្មភាពកែលម្អចរន្តឈាមនៅក្នុងភ្នាសក្រពះនិងជួសជុលជាលិកាជាដើម ដើម្បីធ្វើអោយដំបៅឆាប់ជាសះស្បើយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp