Sofosbuvir
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ឬ ជំងឺក្រិនថ្លើមប្រភេទCលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis) ចំពោះអ្នកជំងឺដូចខាងក្រោម៖ - អ្នកជំងឺដែលស្ថិតនៅក្នុងសេឡូគ្រូប2 ប្រភេទសែន2 (Serogroup 2(Genotype 2))។ - អ្នកជំងឺដែលមិនស្ថិតនៅក្នុងសេឡូគ្រូប1 ប្រភេទសែន1 (Serogroup 1(Genotype I)) ឬ សេឡូគ្រូប2 ប្រភេទសែន2 (Serogroup 2(Genotype 2))។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីស្ថិតក្នុងសេឡូគ្រូប2 ប្រភេទសែន2 (Serogroup 2(Genotype 2)): មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង400mg រយៈពេល12សប្ដាហ៍។ ត្រូវប្រើឱសថនេះរួមជាមួយឱសថRibavirin។ ・ករណីមិនស្ថិតនៅក្នុងសេឡូគ្រូប1 ប្រភេទសែន1 (Serogroup 1(Genotype I)) ឬ សេឡូគ្រូប2 ប្រភេទសែន2 (Serogroup 2(Genotype 2)): មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង400mg រយៈពេល24សប្ដាហ៍។ ត្រូវប្រើឱសថនេះរួមជាមួយឱសថRibavirin។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ(eGFR<30mL/នាទី/1.73m2) ឬ អ្នកដែលមានជំងឺខ្សោយតម្រងនោមនិងត្រូវអនុវត្តការលាងឈាម។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:Carbamazepine, Phenytoin, Rifampicin, អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’s Wort។ 
- 
                    ផលរំខានផលរំខានរួមមាន អាការៈខ្វះឈាម ឈឺក្បាល អស់កម្លាំង ចង់ក្អួត រមាស់ស្បែក ឆាប់ហត់ គេងមិនលក់ សាច់ដុំគ្មានកម្លាំង។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - បេះដូងលោតញាប់ឬដង្ហក់នៅពេលឡើងជណ្ដើរឬទីទួល ឈឺក្បាល វិលមុខ (អាការៈខ្វះឈាម) - ឈឺក្បាល ធ្ងន់ក្បាល វិលមុខ រួយស្មា បេះដូងលោតញាប់ (សម្ពាធឈាមឡើងខ្ពស់) - ឈឺក្បាល ចង់ក្អួត ក្អួត បាត់បង់ស្មារតីបណ្ដោះអាសន្ន ស្ពឹកដៃជើងមួយចំហៀង ពិបាកនិយាយ (ជំងឺទាក់ទងនឹងសរសៃឈាមខួរក្បាល)។ 
- 
                    អន្តរប្រតិកម្ម・ឱសថដូចខាងក្រោម:Rifampicin, Carbamazepine, អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’s Wort - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃSofosbuvir ថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថRifabutin, ឱសថPhenobarbital - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃSofosbuvirថយចុះ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ករណីប្រើរួមជាមួយឱសថRibavirin ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះនឹងបំលែងទៅជាសារធាតុសកម្មនៅក្នុងថ្លើម ដោយមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមNS5B-RNA Polymerase ដែលជាសារធាតុមានតួនាទីចាំបាច់នៅក្នុងដំណើរការបង្កើនចំនួននៃវីរុសរលាកថ្លើមC(HCV)។ ជាទូទៅ ឱសថនេះប្រើរួមជាមួយឱសថRibavirin។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
