Sodium valproate = Valproic acid
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ព្យាបាលជំងឺប្រកាច់គ្រប់ប្រភេទ និង អាការៈឆាប់ខឹង អារម្មណ៍មិនល្អឬអាការៈផ្សេងៗទៀតដែលបណ្ដាលមកពីជំងឺប្រកាច់។
- ព្យាបាលជំងឺស្មារតីឡើងខ្ពស់ខុសប្រក្រតី (Mania)។
- ព្យាបាលអាការៈនៃស្មារតីឡើងខ្ពស់ខុសប្រក្រតីនៅក្នុងជំងឺបាក់ទឹកចិត្តប្រភេទរួមមានអាការៈស្មារតីឡើងខ្ពស់ម្ដងៗ(Manic-depressive psychosis)។
- បង្ការអាការៈប្រកាំង (Migraine)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
<ប្រភេទរយៈពេលសកម្មភាពធម្មតា>
・ករណីព្យាបាលជំងឺប្រកាច់គ្រប់ប្រភេទ និង អាការៈឆាប់ខឹង អារម្មណ៍មិនល្អឬអាការៈផ្សេងៗទៀតដែលបណ្ដាលមកពីជំងឺប្រកាច់ ជំងឺស្មារតីឡើងខ្ពស់ខុសប្រក្រតី (Mania) និង អាការៈនៃស្មារតីឡើងខ្ពស់ខុសប្រក្រតីនៅក្នុងជំងឺបាក់ទឹកចិត្តប្រភេទរួមមានអាការៈស្មារតីឡើងខ្ពស់ម្ដងៗ(Manic-depressive psychosis):
ជាទូទៅ លេប1ថ្ងៃ 400~1200mg (ថ្នាំទឹក5%ត្រូវនឹង8~24mL) បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីបង្ការអាការៈប្រកាំង (Migraine):
ជាទូទៅ លេប1ថ្ងៃ 400~800mg (ថ្នាំទឹក5%ត្រូវនឹង8~16mL) បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ1000mg (ថ្នាំទឹក5%ត្រូវនឹង20mL)។
<ប្រភេទរយៈពេលសកម្មភាពវែង (R)>
・ករណីព្យាបាលជំងឺប្រកាច់គ្រប់ប្រភេទ និង អាការៈឆាប់ខឹង អារម្មណ៍មិនល្អឬអាការៈផ្សេងៗទៀតដែលបណ្ដាលមកពីជំងឺប្រកាច់ ជំងឺស្មារតីឡើងខ្ពស់ខុសប្រក្រតី (Mania) និង អាការៈនៃស្មារតីឡើងខ្ពស់ខុសប្រក្រតីនៅក្នុងជំងឺបាក់ទឹកចិត្តប្រភេទរួមមានអាការៈស្មារតីឡើងខ្ពស់ម្ដងៗ(Manic-depressive psychosis):
ជាទូទៅ លេប1ថ្ងៃ 400~1200mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីបង្ការអាការៈប្រកាំងក្បាល (Migraine):
ជាទូទៅ លេប1ថ្ងៃ 400~800mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ1000mg។
-
ហាមប្រើ
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រឆាំងបាក់តេរីប្រភេទCarbapenem (Panipenem/Betamipron, Meropenem hydrate, Imipenem hydrate/Cilastatin sodium, Biapenem, Doripenem hydrate, Tebipenem pivoxil)។
・អ្នកដែលមានជំងឺទាក់ទងនឹងវដ្ដអ៊ុយរេ (Urea cycle disorders)។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ងងុយគេង ចង់ក្អួត កើនទម្ងន់ ចលនាគ្មានលំនឹង។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង ចង់ក្អួត (មុខងារថ្លើមមានបញ្ហា រលាកថ្លើម)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ងងុយគេង វិលមុខ (បាត់បង់ស្មារតីដោយសារកម្រិតអាម៉ូញ៉ាក់ក្នុងឈាមកើនឡើងខ្ពស់)
- ឈឺបំពង់ក ងាយហូរឈាម អាការៈខ្វះឈាម វិលមុខ (ជំងឺខ្វះឈាមប្រភេទAplastic anemia, បញ្ហាឈាមដូចជារោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស ជាដើម)
- ឈឺពោះខ្លាំង ក្ដៅខ្លួន ចង់ក្អួត (រលាកលំពែងស្រួចស្រាវ)
- ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ក្អកស្ងួត ដង្ហក់ ក្ដៅខ្លួន (រលាកសួតប្រភេទInterstital pneumonia)
- ក្ដៅខ្លួន ឡើងកន្ទួលក្រហម ហើមកូនកណ្ដុរ (បណ្ដុំរោគសញ្ញានៃរោគប្រតិកម្មទៅនឹងឱសថ)
- ក្ដៅខ្លួន ឈឺសន្លាក់ ស្នាមក្រហមលើមុខរាងមេអំបៅ ឆាប់ហត់ (រោគសញ្ញាស្រដៀងSLE)
- ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis))។
-
អន្តរប្រតិកម្ម
・ឱសថប្រឆាំងបាក់តេរីប្រភេទCarbapenem (Panipenem/Betamipron, Meropenem hydrate, Imipenem hydrate/Cilastatin sodium, Biapenem, Doripenem hydrate, Tebipenem pivoxil) - អាចធ្វើអោយកើតមានអាការៈប្រកាច់រើឡើងវិញ។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទBarbiturates (Phenobarbital ជាដើម) - អាចធ្វើអោយសកម្មភាពនៃSodium valproateថយចុះ និង សកម្មភាពនៃឱសថប្រភេទBarbituratesកើនឡើង។
・ឱសថhenytoin, ឱសថCarbamazepine - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះប្រែប្រួល និង សកម្មភាពនៃឱសថSodium valproateថយចុះ។
・ឱសថEthosuximide, Amitriptyline, Nortriptyline - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
・ឱសថClobazam - អាចធ្វើអោយសកម្មភាពនៃឱសថClobazamកើនឡើង។
・ឱសថLamotrigine - អាចធ្វើអោយការបញ្ចេញចោលនៃឱសថLamotrigineអូសបន្លាយ។
・ឱសថប្រភេទSalicylic acid (Aspirin ជាដើម) - អាចធ្វើអោយសកម្មភាពនៃSodium valproateកើនឡើង។
・ឱសថប្រភេទBenzodiazepine (Diazepam ជាដើម), ឱសថWarfarin - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
・ឱសថErythromycin, ឱសថCimetidine - អាចធ្វើអោយសកម្មភាពនៃSodium valproateកើនឡើង។
・ឱសថClonazepam - អាចធ្វើអោយកើតមានអាការៈប្រកាច់លក្ខណៈអូសបន្លាយ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
・ឱសថនេះមានសកម្មភាពបង្កើនបរិមាណសារធាតុGABAនិងសារធាតុដូប៉ាមីន(Dopamine) ព្រមទាំង ជម្រុញប្រតិកម្មនៃសារធាតុសេរ៉ូតូនីន(Serotonin)នៅក្នុងខួរក្បាល។
・បង្អាក់សកម្មភាពនៃសារធាតុសេរ៉ូតូនីន ដើម្បីទប់ស្កាតការរីកនៃសរសៃឈាមនៅក្នុងខួរក្បាល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp