Sodium thiosulfate hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បន្សាបការពុលសារធាតុស្យាន(Cyan) ឬ សមាសធាតុស្យាន(Cyanide)។

      - បន្សាបការពុលសារធាតុអាសេនិច(Arsenicals)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីបន្សាបការពុលសារធាតុស្យាន(Cyan) ឬ សមាសធាតុស្យាន(Cyanide):

      មនុស្សពេញវ័យ:ប្រើ1ដង 12.5~25g ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - បន្សាបការពុលសារធាតុអាសេនិច(Arsenicals):

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 1~2g ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន អាការៈប្រតិកម្ម ។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថHydroxocobalamin - អាចធ្វើអោយប្រសិទ្ធិភាពបន្សាបជាតិពុលថយចុះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងCN- ដើម្បីកកើតជាSCN-ដែលមានលក្ខណៈពុលតិចជាង រួចបញ្ចេញសារធាតុទាំងនេះពីរាងកាយតាមរយៈទឹកនោម។ ម្យ៉ាងទៀត ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងអាសេនិច(As) ដើម្បីបង្កើតជាសមាសធាតុមិនរលាយ និង ងាយស្រួលក្នុងការបញ្ចេញចោល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp