Sodium polystyrene sulfonate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកែលម្អរោគសញ្ញានៃការកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម(Hyperkalemia) ដែលកើតមាននៅក្នុងជំងឺខ្សោយតម្រងនោមស្រួចស្រាវឬរ៉ាំរ៉ៃ។
-
កម្រិតប្រើប្រាស់
ថ្នាំម្សៅ:
・ករណីលេប:
មនុស្សពេញវ័យ:ពិសារ1ថ្ងៃ 30g (ថ្នាំម្សៅ76%ត្រូវនឹង39.24g) បែងចែកជា2~3ដងក្នុង1ថ្ងៃ។ ពិសារដោយលាយឱសថនេះក្នុងទឹក50~150mLសម្រាប់ការប្រើ1ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
・ករណីបញ្ចូលក្នុងពោះវៀន:
មនុស្សពេញវ័យ:ប្រើ1ដង30g លាយក្នុងទឹកឬសូលុយស្យុងMethylcellulose2% បរិមាណ100mL រួចចាក់បញ្ចូលក្នុងពោះវៀន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ផលរំខាន
រាករូស ចង់ក្អួត ហើម ទល់លាមក កម្រិតកាល់ស្យូមក្នុងឈាមចុះទាប ក្អួត។
-
ការប្រុងប្រយ័ត្នជាពិសេស
・ដើម្បីបង្ការការប្រើឱសថនេះហួសកម្រិត គួរអនុវត្តការវាស់កម្រិតKក្នុងឈាមនិងកម្រិតNaក្នុងឈាម ពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះជាសារធាតុផ្លាស់ប្ដូរអ៊ីយ៉ុងវិជ្ជមាន ដោយ1gនៃឱសថនេះអាចប្ដូរជាមួយប៉ូតាស្យូម2.81~3.45mEq។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp