Sodium picosulfate hydrate + Magnesium oxide + Anhydrous citric acid
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- សម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំដោយអង់ដូស្កូប។
- សម្អាតពោះវៀននៅមុនពេលធ្វើការវះកាត់ពោះវៀនធំ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ឱសថនេះ1កញ្ចប់(16.1g) មានផ្ទុកសារធាតុSodium picosulfate hydrate 10mg សារធាតុMagnesium oxide 3.5g និង សារធាតុAnhydrous citric acid 12g។
មនុស្សពេញវ័យ ប្រើដោយលាយឱសថនេះ1ដង1កញ្ចប់ជាមួយទឹកប្រហែល150mL រួចពិសានៅមុនពេលទទួលការពិនិត្យឬវះកាត់ សរុបចំនួន2ដង។ ក្រោយពិសាឱសថនេះលើកទី1 ត្រូវពិសាភេសជ្ជៈដែលថ្លាបរិមាណ250mL/ដងចំនួនយ៉ាងហោចណាស់5ដងក្នុងរយៈពេល2ទៅ3ម៉ោង។ ក្រោយពិសាឱសថនេះលើកទី2 ត្រូវពិសាភេសជ្ជៈដែលថ្លាបរិមាណ250mL/ដងចំនួនយ៉ាងហោចណាស់3ដងរហូតដល់ត្រឹមពេល2ម៉ោងមុនការពិនិត្យឬវះកាត់។
- ករណីបែងចែកការពិសាជា2ដង នៅ1ថ្ងៃមុននិងនៅថ្ងៃពិនិត្យឬវះកាត់:
នៅ1ថ្ងៃមុនការពិនិត្យឬវះកាត់ ត្រូវជ្រើសរើសអាហារដែលសល់នៅក្រពះពោះវៀនតិច ហើយនៅថ្ងៃពិនិត្យឬវះកាត់ ត្រូវពិសាត្រឹមភេសជ្ជៈថ្លាប៉ុណ្ណោះ ដោយពិសាឱសថនេះម្ដងនៅពេលយប់នៃ1ថ្ងៃមុនការពិនិត្យឬវះកាត់ និង ម្ដងទៀតនៅពេលព្រឹកនៃថ្ងៃពិនិត្យឬវះកាត់(4~9ម៉ោងមុនការពិនិត្យឬវះកាត់)។
- ករណីពិសា2ដង នៅ1ថ្ងៃមុនការពិនិត្យឬវះកាត់:
នៅ1ថ្ងៃមុនការពិនិត្យឬវះកាត់ ត្រូវជ្រើសរើសអាហារដែលសល់នៅក្រពះពោះវៀនតិច ហើយនៅថ្ងៃពិនិត្យឬវះកាត់ ត្រូវពិសាត្រឹមភេសជ្ជៈថ្លាប៉ុណ្ណោះ ដោយពិសាឱសថនេះម្ដងនៅពេលល្ងាចនៃ1ថ្ងៃមុនការពិនិត្យឬវះកាត់ និង ម្ដងទៀតនៅពេលយប់គឺនៅរយៈពេលប្រហែល6ម៉ោងក្រោយការពិសាលើកទី1។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលសង្ស័យថាមានការស្ទះនៅក្រពះពោះវៀន ឬ ជំងឺស្ទះពោះវៀន។
・អ្នកដែលមានជំងឺធ្លាយពោះវៀន។
・អ្នកដែលមានជំងឺពោះវៀនធំរីកដោយសារការពុល (Toxic megacolon)។
・អ្នកដែលសង្ស័យថាមានបញ្ហានៅពោះលក្ខណៈស្រួចស្រាវ។
・អ្នកដែលមានបញ្ហាមុខងារតម្រងនោមកម្រិតធ្ងន់ធ្ងរ (Creatinine Clearance ក្រោម30mL/នាទី)។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានធ្វើអោយសម្ពាធក្នុងពោះវៀនកើនឡើង ដែលអាចបង្កជាការធ្លាយពោះវៀន ដូច្នេះត្រូវប្រើឱសថនេះដោយតាមដានទៅលើស្ថានភាពបន្ទោរបង់និងអាការៈឈឺពោះជាដើមរបស់អ្នកជំងឺ។ ប្រសិនបើមានរោគសញ្ញាឈឺពោះជាដើម ត្រូវពិនិត្យផ្នែកពោះឬធ្វើការថតរូបភាពវេជ្ជសាស្ត្រ (កាំរស្មីអ៊ិច អេកូ CT។ល។) ដើម្បីវិនិច្ឆ័យថាគួរបន្តការប្រើឱសថនេះបន្តទៀតដែរឬទេ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp