Sodium picosulfate hydrate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈទល់លាមកគ្រប់ប្រភេទ។
- ជំនួយដល់ការបញ្ចេញលាមកនៅក្រោយការវះកាត់។
- ជម្រុញការបញ្ចេញលាមកក្រោយប្រើប្រាស់សារធាតុប៉ារ្យ៉ូម(Barium sulfate)។
ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈទល់លាមកគ្រប់ប្រភេទ។
- ជំនួយដល់ការបញ្ចេញលាមកនៅក្រោយការវះកាត់។
- ជម្រុញការបញ្ចេញលាមកក្រោយប្រើប្រាស់សារធាតុប៉ារ្យ៉ូម(Barium sulfate)។
- សម្អាតពោះវៀននៅមុនពេលធ្វើការវះកាត់។
- សម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំ (កាំរស្មីអ៊ិច ឬ អង់ដូស្កូប)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:
・ករណីអាការៈទល់លាមកគ្រប់ប្រភេទ:
- មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 5~7.5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារអាយុ7~15ឆ្នាំ:លេប1ថ្ងៃ1ដង5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើជាជំនួយដល់ការបញ្ចេញលាមកនៅក្រោយការវះកាត់ ឬ ជម្រុញការបញ្ចេញលាមកក្រោយប្រើប្រាស់សារធាតុប៉ារ្យ៉ូម(Barium sulfate):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 5~7.5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក (0.75%):
ក្នុងឱសថនេះ1mL រួមមាន Sodium picosulfate hydrate 7.5mg។
・ករណីអាការៈទល់លាមកគ្រប់ប្រភេទ:
- មនុស្សពេញវ័យ:ពិសារ1ថ្ងៃ1ដង 10~15តំណក់ (0.67~1mL)។
- ទារកអាយុ6ខែចុះក្រោម:ពិសារ1ថ្ងៃ1ដង 2តំណក់ (0.13mL)។
- ទារកអាយុ7ខែ~12ខែ:ពិសារ1ថ្ងៃ1ដង 3តំណក់ (0.2mL)។
- កុមារអាយុ1ឆ្នាំ~3ឆ្នាំ:ពិសារ1ថ្ងៃ1ដង 6តំណក់ (0.4mL)។
- កុមារអាយុ4ឆ្នាំ~6ឆ្នាំ:ពិសារ1ថ្ងៃ1ដង 7តំណក់ (0.46mL)។
- កុមារអាយុ7ឆ្នាំ~15ឆ្នាំ:ពិសារ1ថ្ងៃ1ដង 10តំណក់ (0.67mL)។
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើជាជំនួយដល់ការបញ្ចេញលាមកនៅក្រោយការវះកាត់:
មនុស្សពេញវ័យ:ពិសារ1ថ្ងៃ1ដង 10~15តំណក់ (0.67~1mL)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើនៅក្នុងការជម្រុញការបញ្ចេញលាមកក្រោយប្រើប្រាស់សារធាតុប៉ារ្យ៉ូម(Barium sulfate):
មនុស្សពេញវ័យ:ពិសារ 6~15តំណក់ (0.4~1mL)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើនៅក្នុងការសម្អាតពោះវៀននៅមុនពេលធ្វើការវះកាត់:
មនុស្សពេញវ័យ:ពិសារ 14តំណក់ (0.93mL)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើនៅក្នុងការសម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំ (កាំរស្មីអ៊ិច ឬ អង់ដូស្កូប):
មនុស្សពេញវ័យ:ពិសារ 20mL នៅ10~15នាទីមុនការពិនិត្យ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលសង្ស័យថាមានបណ្ដុំរោគសញ្ញាពោះលក្ខណៈស្រួចស្រាវ(Acute abdomen)។
・អ្នកដែលកំពុងមានឬសង្ស័យថាមានអាការៈស្ទះពោះវៀន។(ករណីប្រើសម្រាប់មុនពេលពិនិត្យពោះវៀនធំ)
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត ឈឺពោះ កន្ទាលត្រអាក ឡើងកន្ទួលក្រហម រាករូស ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺពោះខ្លាំង ចង់ក្អួត ក្អួត ហើមពោះ (ស្ទះពោះវៀន ធ្លាយពោះវៀន) (ករណីប្រើសម្រាប់មុនពេលពិនិត្យពោះវៀនធំ)
- ឈឺពោះខ្លាំង រាករូស លាមកមានឈាម (រលាកពោះវៀនធំដោយសារបញ្ហាចរន្តឈាម) (ករណីប្រើសម្រាប់មុនពេលពិនិត្យពោះវៀនធំ)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រើ1ថ្ងៃ1ដងនៅមុនពេលចូលគេង នឹងបង្ហាញប្រសិទ្ធិភាពល្អ។
・សារធាតុក្នុងថ្នាំលេប1គ្រាប់មានបរិមាណស្មើនឹង5តំណក់នៅក្នុងថ្នាំទឹក(សូលុយស្យុង0.75%)។
-
សកម្មភាពឱសថ
ឱសថនេះមិនមានសកម្មភាពនៅក្នុងក្រពះឬពោះវៀនតូចនោះទេ ប៉ុន្តែវាមានសកម្មភាពនៅក្នុងពោះវៀនធំ ដោយវាទទួលប្រតិកម្មពីអង់ស៊ីមArylsulfatase ដើម្បីបំលែងទៅជាសារធាតុសកម្មដែលមានប្រសិទ្ធិភាពជម្រុញចលនារបស់ពោះវៀន និង ទប់ស្កាត់ការស្រូបជាតិទឹកចេញពីពោះវៀនធំ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp