Sodium phenylbutryrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺUrea cycleខុសប្រក្រតី (ទាំងប្រភេទដែលកើតឡើងចំពោះទារក ទាំងប្រភេទដែលកើតឡើងបន្ទាប់ពីនោះដោយបង្ហាញជារោគសញ្ញាកម្រិតអាម៉ូញ៉ាក់ក្នុងឈាមកើនឡើងខ្ពស់(Hyperammonemia))។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
- កុមារដែលមានទម្ងន់ចាប់ពី 20kg ឡើងទៅ :លេបក្នុងកម្រិត1ថ្ងៃ 9.9~13.0g/m2 (ផ្ទៃក្រឡារាងកាយ) ដោយបែងចែកជា3~6ដងក្នុង1ថ្ងៃ។ ពិសារួមជាមួយអាហារប្រចាំថ្ងៃឬអាហារបំពេញសារធាតុចិញ្ចឹមឬក្រោយបរិភោគអាហារទាំងនោះរួចភ្លាម។
- កុមារឬទារកដែលមានទម្ងន់តិចជាង 20kg :លេបក្នុងកម្រិត1ថ្ងៃ 450~600mg/kg ដោយបែងចែកជា3~6ដងក្នុង1ថ្ងៃ។ ពិសារួមជាមួយអាហារប្រចាំថ្ងៃឬអាហារបំពេញសារធាតុចិញ្ចឹមឬក្រោយបរិភោគអាហារទាំងនោះរួចភ្លាម។
ចាប់ផ្ដើមប្រើឱសថនេះពីកម្រិតទាបទៅ ដោយអាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរាងកាយ កម្រិតអាម៉ូញ៉ាក់ក្នុងឈាម កម្រិតអាស៊ីតអាមីនេក្នុងឈាមជាដើមរបស់អ្នកជំងឺ។ គេប្រើឱសថនេះក្នុងស្ថានភាពអ្នកជំងឺកំពុងអនុវត្តរបបអាហារបានត្រឹមត្រូវនិងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp