Sodium nitroprusside hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・ប្រើសម្រាប់រក្សាអោយសម្ពាធឈាមនៅទាបក្នុងពេលកំពុងវះកាត់

      ・ ប្រើក្នុងការសង្គ្រោះបន្ទាន់នៅពេលសម្ពាធឈាមកើនឡើងខ្ពស់ខុសប្រក្រតីក្នុងពេលវះកាត់។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ប្រើដោយពង្រាវឱសថនេះនៅក្នុងសេរ៉ូមគ្លុយកូស5% អោយបានកំហាប់0.06~0.1% (0.6~1mg/mL) រួចបញ្ចូលសូលុយស្យុងឱសថនោះតាមសរសៃវ៉ែនជាប់ឥតដាច់។ ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិតដូចខាងក្រោម ដោយល្បឿនអតិបរមានៅក្នុងការបញ្ចូលឱសថគឺ3μg/kg/នាទី។ អាចបន្ថយល្បឿននៅក្នុងការបញ្ចូលឱសថនៅពេលដំបូង ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

      ・ករណីប្រើនៅក្នុងការរក្សាអោយសម្ពាធឈាមនៅទាបក្នុងពេលកំពុងវះកាត់:

      ចាប់ផ្ដើមប្រើពីកម្រិត 0.5μg/kg/នាទី និងបង្កើនកម្រិតបន្តិចម្ដងៗ រហូតដល់សម្ពាធឈាមដែលជាគោលដៅ ដោយប្រុងប្រយ័ត្នកុំអោយសម្ពាធឈាមចុះទាបហួសហេតុ។ បន្ទាប់ពីនោះ អាចប្រែប្រួលល្បឿននៃការបញ្ចូលឱសថ ដោយតាមដានសម្ពាធឈាមជាបន្តបន្ទាប់។ ជាទូទៅ ប្រើក្នុងល្បឿន2.5μg/kg/នាទីចុះក្រោម ដើម្បីរក្សាសម្ពាធឈាម។

      ・ករណីប្រើក្នុងការសង្គ្រោះបន្ទាន់នៅពេលសម្ពាធឈាមកើនឡើងខ្ពស់ខុសប្រក្រតីក្នុងពេលវះកាត់:

      ចាប់ផ្ដើមប្រើពីកម្រិត 0.5μg/kg/នាទី និងបង្កើនកម្រិតបន្តិចម្ដងៗ រហូតដល់សម្ពាធឈាមដែលជាគោលដៅ ដោយប្រុងប្រយ័ត្នកុំអោយសម្ពាធឈាមចុះទាបហួសហេតុ។ បន្ទាប់ពីនោះ អាចប្រែប្រួលល្បឿននៃការបញ្ចូលឱសថ ដោយតាមដានសម្ពាធឈាមជាបន្តបន្ទាប់។ ជាទូទៅ ប្រើក្នុងល្បឿន2.0μg/kg/នាទីចុះក្រោម ដើម្បីរក្សាសម្ពាធឈាម។

    • ហាមប្រើ

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងប្រព័ន្ធចរន្តឈាមក្នុងខួរក្បាលកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានរោគសញ្ញាខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត។

      ・អ្នកដែលមានជំងឺLeber disease(ជំងឺខូចសរសៃប្រសាទភ្នែកពីកំណើត) ឬ ជំងឺខ្សោយភ្នែកដោយសារបារី(Tobacco amblyopia) ឬ ជំងឺកង្វះវីតាមីនB12។

      ・អ្នកដែលមានបញ្ហាមុខងារថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាមុខងារតម្រងនោមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺខ្វះឈាម(Anemia)កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទទប់ស្កាត់អង់ស៊ីមPDE5 (ឱសថSildenafil citrate ឱសថVardenafil hydrochloride hydrate ឱសថTadalafil) ឬ ឱសថប្រភេទភ្ញោចអង់ស៊ីមGuanylate cyclase(ឱសថRiociguat)។

    • ផលរំខាន

      សម្ពាធឈាមចុះទាប ប៉ះពាល់មុខងារថ្លើម ជីពចរដើរលឿន។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានទាំងពីរខាងក្រោម ព្រោះអាចប៉ះពាល់ដល់ជីវិតរបស់អ្នកជំងឺ:

      - សម្ពាធឈាមចុះទាបខ្លាំងភ្លាមៗ ដូច្នេះត្រូវតាមដានសម្ពាធឈាមអោយបានជាប់ជានិច្ច

      - អាការៈពុលសារធាតុCyan ប្រសិនបើប្រើហួសកម្រិត ដូច្នេះ ត្រូវតាមដានសម្ពាធឈាម ចង្វាក់បេះដូង ឧស្ម័នក្នុងឈាម តុល្យភាពអាស៊ីតបាស។

      ・អាចធ្វើអោយមុខងារដកដង្ហើមឈប់ដំណើរការ ដូច្នេះ ត្រូវប្រុងប្រយ័ត្ននិងគ្រប់គ្រងការដកដង្ហើមរបស់អ្នកជំងឺអោយបានម៉ត់ចត់។

    • សកម្មភាពឱសថ

      បង្កើនបរិមាណcGMPនៅក្នុងកោសិកា ដើម្បីបន្ធូរការកន្ត្រាក់នៃសាច់ដុំរលោងនៅតាមសរសៃឈាម ធ្វើអោយសម្ពាធឈាមធ្លាក់ចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp