Sodium lactate = Sodium L‐lactate solution
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំពេញបន្ថែមនៅក្នុងសេរ៉ូមអេឡិចត្រូឡាយ
- ព្យាបាលរោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាមដោយសារមេតាបូលីស(Metabolic acidosis)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីប្រើនៅក្នុងការបំពេញបន្ថែមនៅក្នុងសេរ៉ូមអេឡិចត្រូឡាយ:
បញ្ចូលទៅក្នុងសេរ៉ូមអេឡិចត្រូឡាយក្នុងបរិមាណចាំបាច់។
・ករណីប្រើនៅក្នុងការព្យាបាលរោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាមដោយសារមេតាបូលីស(Metabolic acidosis):
មនុស្សពេញវ័យ:ករណីសូលុយស្យុងកំហាប់ 1mEq/mL ប្រើ1ថ្ងៃ80~300mL ដោយពង្រាវក្នុងបរិមាណស្មើគ្នាឬច្រើនជាងនេះ រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែន។ ល្បឿននៃការព្យួរសេរ៉ូមសម្រាប់សូលុយស្យុងក្រោយពង្រាវ ប្រែប្រួលទៅតាមកំហាប់ពង្រាវក្នុងចន្លោះ 30~60តំណក់/នាទី និង មិនត្រូវប្រើលើសពីកម្រិត 100mEq ក្នុង1ម៉ោងនោះទេ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងមានកម្រិតអាស៊ីតឡាក់តិច(Lactic acid)នៅក្នុងឈាមកើនឡើងខ្ពស់។
-
ផលរំខាន
ផលរំខាននៅពេលប្រើប្រាស់ឱសថនេះក្នុងកម្រិតខ្ពស់ រួមមាន ហើមនៅក្នុងខួរក្បាល ដក់ទឹកក្នុងសួត ហើមដៃជើង កន្ត្រាក់សាច់ដុំដោយសារកម្រិតបាសក្នុងឈាមកើនឡើង ក្អួតចង្អោរ រាករូស។ល។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថAcetazolamide, ឱសថSpironolactone - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថSodium lactateថយចុះ។
・ឱសថបញ្ចុះទឹកនោម(ប្រភេទThiazides, Ethacrynic acid, Furosemide ជាដើម) - អាចធ្វើអោយងាយកើតមានផលរំខាននៃឱសថSodium lactate ដូចជា កម្រិតបាសនៅក្នុងឈាមកើនឡើង កម្រិតប៉ូតាស្យូមក្នុងឈាមថយចុះ។
・ឱសថប្រភេទBarbiturates, ឱសថប្រភេទPyrazolone, ឱសថប្រភេទSalicylic acid, ឱសថប្រឆាំងមេរោគប្រភេទSulfa - អាចធ្វើអោយការបញ្ចេញចោលនៃឱសថទាំងនេះទៅក្នុងទឹកនោមកើនឡើង។
-
សកម្មភាពឱសថ
សារធាតុនៃឱសថនេះគឺអាស៊ីតឡាក់តិច(Lactic acid)ដែលមានរូបមន្តគីមីC3H6O3។ អាស៊ីតនេះនឹងបំលែងទៅជាCO2និងH2O ហើយនៅពេលស្ថិតក្នុងសូលុយស្យុង ម៉ូលេគុលទាំងនេះនឹងប្រតិកម្មដោយផ្ដល់ជាអ៊ីយ៉ុងប៊ីកាបូណាត(HCO3-)ដែលជាអ៊ីយ៉ុងមានលក្ខណៈបាស។ គេប្រើប្រាស់ឱសថនេះដើម្បីបំពេញកម្រិតអ៊ីយ៉ុងប៊ីកាបូណាតនៅក្នុងឈាម ព្រមទាំងដើម្បីធ្វើអោយកម្រិតបាសនៅក្នុងឈាមមានការកើនឡើង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp