Sodium iodide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺនៃការកើនឡើមុខងារក្រពេញទីរ៉ូអ៊ីត(Hyperthyroidism) (ជំងឺGraves' diseaseឬជំងឺBasedow"s disease, ជំងឺToxic nodular goiter)

      - ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតនិងផ្នែករាលដាល

      - ប្រើនៅក្នុងការស្វែងរកផ្នែករាលដាលនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដោយប្រើបច្ចេកទេសScintigraphy។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ជំងឺGraves' diseaseឬជំងឺBasedow"s disease:

      កំណត់កម្រិតប្រើប្រាស់ដោយផ្អែកលើ (1)ការស្រូបយក131I របស់ក្រពេញទីរ៉ូអ៊ីត (2)ម៉ាសប្រហាក់ប្រហែលរបស់ក្រពេញទីរ៉ូអ៊ីត (3)រយៈពេលនៃការថយចុះកម្រិតឱសថក្នុងរាងកាយបានពាក់កណ្ដាល ដោយកម្រិតវិទ្យុសកម្មដែលគួរទទួលបានគឺ30~70Gy។

      ・ជំងឺToxic nodular goiter:

      កំណត់កម្រិតប្រើប្រាស់ទៅតាមទំហំនិងមុខងារនៃNodule ព្រមទាំងរោគសញ្ញារបស់អ្នកជំងឺជាដើម។

      ・ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតនិងផ្នែករាលដាល:

      លេប1ដង1.11~7.4GBq។ តាមដានរោគសញ្ញាមួយរយៈពេល មុននឹងប្រើឱសថនេះសារជាថ្មីម្ដងទៀត។

      ・ប្រើនៅក្នុងការស្វែងរកផ្នែករាលដាលនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដោយប្រើបច្ចេកទេសScintigraphy:

      លេបក្នុងកម្រិត 18.5~370 MBq។ ប៉ុន្មានម៉ោងក្រោយមក គេនឹងទទួលបានរូបភាពនៃផ្នែករាលដាលនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម គ្រាប់ឈាមសថយចុះ គ្រាប់ឈាមក្រហមថយចុះ ចំនួនប្លាកែតថយចុះ ហើមបំពង់ក មុខងារក្រពេញទីរ៉ូអ៊ីតចុះទាប។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានផ្ទុកសារធាតុអ៊ីយ៉ូតច្រើន ឱសថប្រភេទអរម៉ូនក្រពេញទីរ៉ូអ៊ីត ឱសថប្រឆាំងអរម៉ូនក្រពេញទីរ៉ូអ៊ីត អាហារដែលមានផ្ទុកសារធាតុអ៊ីយ៉ូតច្រើន(ប្រភេទសារាយសមុទ្រជាដើម) - អាចមានឥទ្ធិពលទៅលើការព្យាបាលឬការពិនិត្យ។ ដូច្នេះ មុនប្រើប្រាស់ឱសថនេះរយៈពេល3ថ្ងៃទៅ1សប្ដាហ៍ ត្រូវចៀសវាងការប្រើប្រាស់ឱសថឬបរិភោគអាហារទាំងនោះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មុនប្រើប្រាស់ឱសថនេះរយៈពេល3ថ្ងៃទៅ1សប្ដាហ៍ ត្រូវចៀសវាងប្រើប្រាស់ឱសថដែលមានផ្ទុកសារធាតុអ៊ីយ៉ូតច្រើន ឱសថប្រភេទអរម៉ូនក្រពេញទីរ៉ូអ៊ីត ឱសថប្រឆាំងអរម៉ូនក្រពេញទីរ៉ូអ៊ីត និង អាហារដែលមានផ្ទុកសារធាតុអ៊ីយ៉ូតច្រើន(ប្រភេទសារាយសមុទ្រជាដើម)។

    • សកម្មភាពឱសថ

      ឱសថនេះមានផ្ទុកសារធាតុអ៊ីយ៉ូតវិទ្យុសកម្ម(131I) ដែលនឹងចូលទៅក្នុងចរន្តឈាម ហើយផ្ដុំនៅក្នុងក្រពេញទីរ៉ូអ៊ីត។ ករណីមុខងារក្រពេញទីរ៉ូអ៊ីតកាន់តែខ្លាំងក្លា បរិមាណនៃការសារធាតុនេះនឹងទៅផ្ដុំកាត់តែច្រើន។ ម្យ៉ាងទៀត ឱសថនេះមានប្រសិទ្ធិភាពព្យាបាលជំងឺមហារីកក្រពេញទីរ៉ូអ៊ីតឬជំងឺនៃការកើនឡើងមុខងារក្រពេញទីរ៉ូអ៊ីត ដោយប្រើប្រាស់កាំរស្មីβដែលចេញពី131I។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp