Sodium gualenate hydrate + L-Glutamine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) និង ជំងឺរលាកក្រពះ ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      កម្រិតប្រើក្នុង1ដងគឺ:Sodium gualenate hydrate 2mg និង L-Glutamine 660mg។

      មនុស្សពេញវ័យ:លេប1ដងក្នុងកម្រិតដូចខាងលើ 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ:

      ក្នុងឱសថនេះ1g រួមមាន:Sodium gualenate hydrate 3mg និង L-Glutamine 990mg។

      មនុស្សពេញវ័យ:ពិសារ1ថ្ងៃ1.5~2.0g បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ចង់ក្អួត ក្អួត ទល់លាមកឬរាករូស ហើមពោះ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・គួរប្រើឱសថនេះនៅមុនពេលបរិភោគអាហារ ដើម្បីទទួលបានប្រសិទ្ធិភាពល្អ។

    • សកម្មភាពឱសថ

      មានសកម្មភាពការពារភ្នាសក្រពះ និង ពន្លឿនការជួសជុសជាលិកាដែលកំពុងកើតមានដំបៅ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp