Sodium gualenate hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
ឱសថព្យាបាលជំងឺដំបៅដោយសារអាស៊ីតឬទឹកក្រពះ (Anti-peptic ulcer drugs) — ឱសថពង្រឹងកត្តាការពារ (Defense factor-enhancing drugs)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដំបៅក្រពះនិងជំងឺរលាកក្រពះ។
ករណីថ្នាំសម្រាប់ខ្ពុរក្នុងមាត់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកបំពង់ក ជំងឺរលាកក្រពេញអាមីដាល់(Tonsillitis) ជំងឺរលាកក្នុងមាត់ ជំងឺរលាកសាច់ធ្មេញលក្ខណៈស្រួចស្រាវ ជំងឺរលាកអណ្ដាត និង របួសក្នុងមាត់។
ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាល ជំងឺរលាកភ្នែក(Conjunctivitis)លក្ខណៈស្រួចស្រាវនិងរ៉ាំរ៉ៃ ជំងឺរលាកភ្នែក(Conjunctivitis)លក្ខណៈរោគប្រតិកម្ម ជំងឺរលាកនៅស្រទាប់លើនៃកញ្ចក់ភ្នែក(Superficial keratitis) ជំងឺរលាកគែមត្របកភ្នែក(Blepharitis) ជំងឺរលាកស្រទាប់Scleraនៃភ្នែក(Scleritis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង2mg (ថ្នាំម្សៅ1%ត្រូវនឹង0.2g) 1ថ្ងៃ3ដង មុនបរិភោគអាហារ។ គួរលាយជាមួយទឹកឬទឹកក្ដៅឧណ្ហៗប្រហែល100mL។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំសម្រាប់ខ្ពុរក្នុងមាត់:
ប្រើ1ដង 4~6mg លាយនៅក្នុងទឹកឬទឹកក្ដៅឧណ្ហៗប្រហែល100mL រួចខ្ពុរក្នុងមាត់1ថ្ងៃច្រើនដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំបន្តក់ភ្នែក (0.02%):
ជាទូទៅ ប្រើ1ថ្ងៃ3~5ដង 1ដង1~2តំណក់ បន្តក់ក្នុងភ្នែក។ អាចបង្កើនឬបន្ថយកម្រិតនិងចំនួនដងនៃការប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
រាករូសឬទល់លាមក ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・គួរប្រើឱសថនេះនៅមុនពេលបរិភោគអាហារ ដើម្បីទទួលបានប្រសិទ្ធិភាពល្អ។
-
សកម្មភាពឱសថ
ជម្រុញដំណើរការជួសជុលផ្នែកដែលកើតដំបៅ និង មានសកម្មភាពប្រឆាំងនឹងអង់ស៊ីមប៉ិបស៊ីន(Pepsin)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp