Sodium ferrous citrate

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺស្លេកស្លាំង(ជំងឺខ្វះឈាម)ដោយសារខ្វះជាតិដែក។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ក្នុងឱសថ1គ្រាប់រួមមានSodium ferrous citrate470.9mg ដែលត្រូវនឹងកម្រិតជាតិដែក 50mg។

      មនុស្សពេញវ័យ:លេប 1ថ្ងៃ100~200mg (ជាកម្រិតជាតិដែក ដែលត្រូវនឹងឱសថនេះ2~3គ្រាប់) បែងចែកជា1~2ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមិនកំពុងស្ថិតនៅក្នុងស្ថានភាពខ្វះជាតិដែកសម្រាប់រាងកាយ។

    • ផលរំខាន

      បញ្ហាក្រពះពោះវៀន បាត់បង់ចំណង់អាហារ រាករូស ក្អួត កន្ទាលត្រអាក ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះនៅមុនពេលបរិភោគអាហារអាចធ្វើអោយការស្រូបសារធាតុឱសថកើនឡើង ប៉ុន្តែ ការកើតមានផលរំខានក៏កើនឡើងដែរ ដូច្នេះ អាចមានករណីដែលត្រូវប្រើឱសថនេះនៅក្រោយបរិភោគអាហារ។

      ・ចាំបាច់ត្រូវបន្តប្រើប្រាស់ឱសថនេះរយៈពេល3~6ខែទៀតបន្ទាប់ពីកម្រិតជាតិដែកនៅក្នុងរាងកាយត្រឡប់មកប្រក្រតី។

    • សកម្មភាពឱសថ

      បំពេញកង្វះជាតិដែក ដើម្បីជម្រុញការផលិតគ្រាប់ឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp