Sodium cromoglicate = Cromoglicic acid

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកស្បែកអាតូភី(Atopic dermatitis)ដោយសាររោគប្រតិកម្មទៅនឹងចំណីអាហារ។

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកភ្នែកដោយសាររោគប្រតិកម្ម(Allergic conjunctivitis) និង ជំងឺរលាកភ្នែកធ្ងន់ធ្ងរ(Vernal conjunctivitis ឬ Spring catarrh)។

      ករណីថ្នាំបាញ់ក្នុងច្រមុះ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម(Allergic rhinitis)។

      ករណីថ្នាំស្រូបតាមមាត់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត(Bronchial asthma)។

      ករណីថ្នាំទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត(Bronchial asthma)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      - កុមារអាយុក្រោម2ឆ្នាំ:លេប1ដង50mg (ថ្នាំម្សៅ10%ត្រូវនឹង0.5g) 1ថ្ងៃ3~4ដង (មុនបរិភោគអាហារ ឬ មុនបរិភោគអាហារនិងមុនពេលចូលគេង)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ40mg/kg។

      - កុមារអាយុ2ឆ្នាំឡើងទៅ:លេប1ដង100mg (ថ្នាំម្សៅ10%ត្រូវនឹង1g) 1ថ្ងៃ3~4ដង (មុនបរិភោគអាហារ ឬ មុនបរិភោគអាហារនិងមុនពេលចូលគេង)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ40mg/kg។

      ករណីថ្នាំបន្តក់ភ្នែក (2%):

      បន្តក់ក្នុងភ្នែក 1ដង1~2តំណក់ 1ថ្ងៃ4ដង (ព្រឹក ថ្ងៃ ល្ងាច និង មុនពេលចូលគេង)។

      ករណីថ្នាំបាញ់ក្នុងច្រមុះ (2%):

      ប្រើ1ថ្ងៃ6ដង (ពេលក្រោកពីគេង នៅពេលថ្ងៃសរុបចំនួន4ដងដោយប្រើរៀងរាល់ប្រហែល3ម៉ោងម្ដង និង មុនពេលចូលគេង)។ ប្រើក្នុងកម្រិត1ដង2.6g បាញ់ក្នុងរន្ធច្រមុះម្ខាងៗ។ ក្រោយរោគសញ្ញាធូរស្បើយហើយ អាចបន្ថយកម្រិតប្រើប្រាស់បាន។

      ករណីថ្នាំស្រូបតាមមាត់ (1%):

      ប្រើ1ដង20mg 1ថ្ងៃ3~4ដង (ព្រឹកថ្ងៃនិងមុនពេលចូលគេង ឬ ព្រឹកថ្ងៃល្ងាចនិងមុនពេលចូលគេង) ស្រូបតាមមាត់ដោយប្រើជាមួយឧបករណ៍ណេប៊ុឡាយហ្សឺ (Nebuliser)។ ក្រោយរោគសញ្ញាធូរស្បើយហើយ អាចបន្ថយកម្រិតប្រើប្រាស់មកត្រឹម1ថ្ងៃ40~60mg។

      ករណីថ្នាំទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់:

      ប្រើ1ដង2mg 1ថ្ងៃ4ដង (ព្រឹក ថ្ងៃ ល្ងាចនិងមុនពេលចូលគេង) បាញ់ដើម្បីស្រូបតាមមាត់។ ក្រោយរោគសញ្ញាធូរស្បើយហើយ អាចបន្ថយកម្រិតប្រើប្រាស់មកត្រឹម1ថ្ងៃ4~6mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ករណីថ្នាំលេប:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រាករូស ឈឺពោះ បាត់បង់ចំណង់អាហារ ។ល។

      ករណីថ្នាំបន្តក់ភ្នែក:

      ផលរំខានរួមមាន ផ្សាភ្នែក ភ្នែកក្រហម រលាកត្របកភ្នែក ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ហើមត្របកភ្នែក បបូរមាត់ឬអណ្ដាត កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)។

      ករណីថ្នាំបាញ់ក្នុងច្រមុះ:

      ផលរំខានរួមមាន ផ្សាច្រមុះ ឡើងកន្ទួលក្រហម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ហើមត្របកភ្នែក បបូរមាត់ឬអណ្ដាត កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)។

      ករណីថ្នាំស្រូបតាមមាត់:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ក្រហាយក្នុងបំពង់ក ចង់ក្អួត ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ដង្ហក់ម្ដងៗ សម្លេងដកដង្ហើមខុសប្រក្រតី (ទងសួតកន្ត្រាក់)

      - ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម (បណ្ដុំរោគសញ្ញាPIE)

      - ពិបាកដកដង្ហើម ហើមត្របកភ្នែក បបូរមាត់ឬអណ្ដាត កន្ទាលត្រអាក (អាការៈស្រដៀងរោគប្រតិកម្មធ្ងន់ធ្ងរ)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំស្រូបតាមមាត់:

      ・ឱសថនេះមិនមែនប្រើសម្រាប់បំបាត់អាការៈហឺតដែលកើតឡើងភ្លាមៗនោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមិនមែនជាឱសថដែលបង្ហាញប្រសិទ្ធិភាពក្រោយពេលស្រូបចូលក្នុងប្រព័ន្ធឈាមនោះទេ ប៉ុន្តែ វាជាឱសថដែលនឹងមានសកម្មភាពទៅលើកោសិកាម៉ាស(Mast cell)នៃប្រព័ន្ធភាពស៊ាំដែលស្ថិតនៅក្នុងក្រពះពោះវៀន ដោយទប់ស្កាត់ដំណើរការនៃការបញ្ចេញសារធាតុផ្សេងៗ(ហ៊ីស្តាមីន ជាដើម)ពីក្នុងកោសិកានេះ។ ជាលទ្ធផល វាកាត់បន្ថយការជ្រាបចូលនៃអង់ទីសែនតាមរយៈពោះវៀនចូលទៅក្នុងឈាម ក៏ដូចជាកាត់បន្ថយសកម្មភាពនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយប្រឆាំងទៅនឹងអង់ទីសែនទាំងនោះផងដែរ។ សកម្មភាពដដែលនេះក៏កើតឡើងនៅពេលឱសថនេះស្ថិតនៅក្នុងប្រព័ន្ធដង្ហើមជាដើមផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp