Sodium copper chlorophyllin + Propantheline bromide + Magnesium silicate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) និង ជំងឺរលាកក្រពះ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
កម្រិតប្រើក្នុង1ដង គឺ:
・Sodium copper chlorophyllin 30mg
・Propantheline bromide 15mg
・Magnesium silicate 640mg(ថ្នាំគ្រាប់) ឬ 831.2mg(ថ្នាំម្សៅ)
មនុស្សពេញវ័យ:ប្រើ1ដងក្នុងកម្រិតដូចខាងលើ 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
・អ្នកដែលមានបញ្ហាបញ្ចេញទឹកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ។
・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក (Paralytic ileus)។
-
ផលរំខាន
វិលមុខ ស្ងួតក ទល់លាមកឬរាករូស បេះដូងលោតញាប់ ពិបាកនោម។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចផ្ដល់ផលរំខាន ដូចជា ធ្វើអោយប៉ះពាល់ដល់មុខងារគំហើញនៃភ្នែកនិងងងុយគេងជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬធ្វើការងារដែលមានគ្រោះថ្នាក់។
・មិនត្រូវប្រើចំពោះទារកឬកុមារនោះទេ។
-
សកម្មភាពឱសថ
សារធាតុPropantheline bromide ក្រៅពីមានសកម្មភាពទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះ នៅមានប្រសិទ្ធិភាពប្រឆាំងនឹងសកម្មភាពនៃសារធាតុអាសេទីលកូលីន ដើម្បីបន្ធូរការភ្ញោចនៃសរសៃប្រសាទអូតូណូមិច ក៏ដូចជាបន្ទូរការកន្ត្រាក់នៅក្នុងក្រពះពោះវៀន។ ម្យ៉ាងទៀត សារធាតុMagnesium silicateមានសកម្មភាពបន្សាបអាស៊ីតក្នុងក្រពះនិងបន្តសកម្មភាពនេះរយៈពេលវែង។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp