Sodium chloride + Potassium chloride + Sodium sulfate anhydrous + Macrogol 4000 + Ascorbic acid + Sodium L-ascorbate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖

      - សម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំដោយអង់ដូស្កូប។

      - សម្អាតពោះវៀននៅមុនពេលធ្វើការវះកាត់ពោះវៀនធំ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ឱសថនេះ1កញ្ចប់(244.212g) មានផ្ទុកសារធាតុSodium chloride 5.382g សារធាតុPotassium chloride 2.03g សារធាតុSodium sulfate anhydrous 15.0g សារធាតុMacrogol4000 200.0g សារធាតុAscorbic acid 9.4g និង សារធាតុSodium L-ascorbate 11.8g។

      ប្រើដោយលាយឱសថនេះ1កញ្ចប់ជាមួយទឹកដើម្បីទទួលបានសូលុយស្យុងបរិមាណប្រហែល2L។ ជាទូទៅ មនុស្សពេញវ័យ ពិសាសូលុយស្យុងនេះក្នុងល្បឿន ប្រហែល1L/ម៉ោង។ ក្រោយពិសាសូលុយស្យុងនេះប្រហែល1Lរួចមក ពិសាទឹកឬតែប្រមាណ0.5Lបន្ថែមលើនោះ។ ប៉ុន្តែ ត្រូវបញ្ឈប់ការប្រើឱសថនេះនៅពេលពិនិត្យឃើញថាលាមកមានលក្ខណៈថ្លា ហើយត្រូវពិសាទឹកឬតែក្នុងបរិមាណពាក់កណ្ដាលនៃសូលុយស្យុងដែលបានពិសារួច។ ករណីលាមកមិនទាន់មានលក្ខណៈថ្លាទេ ត្រូវបន្តពិសាសូលុយស្យុងដែលនៅសល់រហូតដល់ពិនិត្យឃើញថាលាមកមានលក្ខណៈថ្លា បន្ទាប់មក ពិសាទឹកឬតែក្នុងបរិមាណពាក់កណ្ដាលនៃសូលុយស្យុងដែលបានពិសារួច។ មិនត្រូវប្រើឱសថនេះលើសពី1កញ្ចប់ (សូលុយស្យុង2L)នោះទេ។

      ・ចំពោះការប្រើដើម្បីសម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំដោយអង់ដូស្កូប: ប្រើនៅថ្ងៃពិនិត្យ ដោយហាមបរិភោគអាហារពេលព្រឹកនៅថ្ងៃនោះ (អាចពិសាបានតែទឹកប៉ុណ្ណោះ) ហើយចាប់ផ្ដើមពិសាសូលុយស្យុងនៃឱសថនេះនៅប្រហែល3ម៉ោងឬច្រើនជាងនេះមុនពេលធ្វើការពិនិត្យ។

      ・ចំពោះការប្រើដើម្បីសម្អាតពោះវៀននៅមុនពេលធ្វើការវះកាត់ពោះវៀនធំ:

      នៅ1ថ្ងៃមុនការវះកាត់ ហាមបរិភោគអាហារផ្សេងទៀតក្រោយអាហារថ្ងៃត្រង់ (អាចពិសាបានតែទឹកប៉ុណ្ណោះ) ដោយចាប់ផ្ដើមពិសាសូលុយស្យុងនៃឱសថនេះនៅរយៈពេលប្រហែល3ម៉ោងឬច្រើនជាងនេះក្រោយអាហារថ្ងៃត្រង់។

    • ហាមប្រើ

      ・អ្នកដែលសង្ស័យថាមានការស្ទះនៅក្រពះពោះវៀន ឬ ជំងឺស្ទះពោះវៀន។

      ・អ្នកដែលមានជំងឺធ្លាយពោះវៀន។

      ・អ្នកដែលមានចលនាបញ្ចេញអាហាររបស់ក្រពះចុះខ្សោយ។

      ・អ្នកដែលមានជំងឺពោះវៀនធំរីកដោយសារការពុល (Toxic megacolon)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានធ្វើអោយសម្ពាធក្នុងពោះវៀនកើនឡើង ដែលអាចបង្កជាការធ្លាយពោះវៀន ដូច្នេះត្រូវប្រើឱសថនេះដោយតាមដានទៅលើស្ថានភាពបន្ទោរបង់និងអាការៈឈឺពោះជាដើមរបស់អ្នកជំងឺ។ ប្រសិនបើមានរោគសញ្ញាឈឺពោះជាដើម ត្រូវពិនិត្យផ្នែកពោះឬធ្វើការថតរូបភាពវេជ្ជសាស្ត្រ (កាំរស្មីអ៊ិច អេកូ CT។ល។) ដើម្បីវិនិច្ឆ័យថាគួរបន្តការប្រើឱសថនេះបន្តទៀតដែរឬទេ។

      ・ត្រូវប្រុងប្រយ័ត្នផងដែរចំពោះផលរំខានដែលអាចបង្កជាអាការៈប្រតិកម្មធ្ងន់ធ្ងរ (Shock ឬ Anaphylaxis)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp