Sodium chloride + Potassium chloride + Sodium bicarbonate + Sodium sulfate anhydrous

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖

      - សម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំ (ការថតកាំរស្មីអ៊ិច ឬ អង់ដូស្កូប)។

      - សម្អាតពោះវៀននៅមុនពេលធ្វើការវះកាត់ពោះវៀនធំ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ឱសថនេះ1កញ្ចប់ មានផ្ទុកសារធាតុSodium chloride 2.93g សារធាតុPotassium chloride 1.485g សារធាតុSodium bicarbonate 3.37g និង សារធាតុSodium sulfate anhydrous 11.37g។

      ប្រើដោយលាយឱសថនេះ1កញ្ចប់ជាមួយទឹកដើម្បីទទួលបានសូលុយស្យុងបរិមាណប្រហែល2L។ ជាទូទៅ មនុស្សពេញវ័យ ពិសាសូលុយស្យុងបរិមាណ2~4L ក្នុងល្បឿន ប្រហែល1L/ម៉ោង។ ប៉ុន្តែ ត្រូវបញ្ឈប់ការប្រើឱសថនេះនៅពេលពិនិត្យឃើញថាលាមកមានលក្ខណៈថ្លា ហើយមិនត្រូវប្រើលើសពី4Lនោះទេ។

      ・ចំពោះការប្រើដើម្បីសម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំដោយអង់ដូស្កូប:

      - ករណីប្រើនៅថ្ងៃពិនិត្យ : ហាមបរិភោគអាហារពេលព្រឹក (អាចពិសាបានតែទឹកប៉ុណ្ណោះ) ដោយចាប់ផ្ដើមពិសាសូលុយស្យុងនៃឱសថនេះនៅប្រហែល4ម៉ោងមុនពេលធ្វើការពិនិត្យ។

      - ករណីប្រើនៅ1ថ្ងៃមុនការពិនិត្យ : ហាមបរិភោគអាហារផ្សេងទៀតក្រោយអាហារពេលល្ងាចនៅ1ថ្ងៃមុនការពិនិត្យ (អាចពិសាបានតែទឹកប៉ុណ្ណោះ) ដោយចាប់ផ្ដើមពិសាសូលុយស្យុងនៃឱសថនេះនៅរយៈពេលប្រហែល1ម៉ោងឬច្រើនជាងនេះក្រោយអាហារពេលល្ងាច។ នៅ1ថ្ងៃមុនការពិនិត្យ សម្រាប់អាហារពេលព្រឹកនិងថ្ងៃត្រង់ ត្រូវជ្រើសរើសអាហារដែលមិនសល់ច្រើនក្នុងពោះវៀន ហើយសម្រាប់អាហារពេលល្ងាច ត្រូវជ្រើសរើសអាហារជ្រាយ។

      ・ចំពោះការប្រើដើម្បីសម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំដោយការថតកាំរស្មីអ៊ិច:

      នៅថ្ងៃពិនិត្យ ហាមបរិភោគអាហារពេលព្រឹក (អាចពិសាបានតែទឹកប៉ុណ្ណោះ) ដោយចាប់ផ្ដើមពិសាសូលុយស្យុងនៃឱសថនេះនៅប្រហែល6ម៉ោងមុនពេលធ្វើការពិនិត្យ។ ជាទូទៅ មនុស្សពេញវ័យ នៅពេលចាប់ផ្ដើមពិសាសូលុយស្យុងឱសថនេះ ត្រូវពិសាជាមួយឱសថMosapride citrate កម្រិត20mg (សូលុយស្យុងឱសថប្រហែល180mL)។ ម្យ៉ាងទៀត នៅក្រោយពិសាសូលុយស្យុងឱសថនេះអស់ ត្រូវពិសាឱសថMosapride citrate កម្រិត20mgជាមួយទឹកបរិមាណតិចម្ដងទៀត។

      ・ចំពោះការប្រើដើម្បីសម្អាតពោះវៀននៅមុនពេលធ្វើការវះកាត់ពោះវៀនធំ:

      នៅ1ថ្ងៃមុនការវះកាត់ ហាមបរិភោគអាហារផ្សេងទៀតក្រោយអាហារថ្ងៃត្រង់ (អាចពិសាបានតែទឹកប៉ុណ្ណោះ) ដោយចាប់ផ្ដើមពិសាសូលុយស្យុងនៃឱសថនេះនៅរយៈពេលប្រហែល3ម៉ោងឬច្រើនជាងនេះក្រោយអាហារថ្ងៃត្រង់។

    • ហាមប្រើ

      ・អ្នកដែលសង្ស័យថាមានការស្ទះនៅក្រពះពោះវៀន ឬ ជំងឺស្ទះពោះវៀន។

      ・អ្នកដែលមានជំងឺធ្លាយពោះវៀន។

      ・អ្នកដែលមានជំងឺពោះវៀនធំរីកដោយសារការពុល (Toxic megacolon)។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានធ្វើអោយសម្ពាធក្នុងពោះវៀនកើនឡើង ដែលអាចបង្កជាការធ្លាយពោះវៀន ដូច្នេះត្រូវប្រើឱសថនេះដោយតាមដានទៅលើស្ថានភាពបន្ទោរបង់និងអាការៈឈឺពោះជាដើមរបស់អ្នកជំងឺ។ ប្រសិនបើមានរោគសញ្ញាឈឺពោះជាដើម ត្រូវពិនិត្យផ្នែកពោះឬធ្វើការថតរូបភាពវេជ្ជសាស្ត្រ (កាំរស្មីអ៊ិច អេកូ CT។ល។) ដើម្បីវិនិច្ឆ័យថាគួរបន្តការប្រើឱសថនេះបន្តទៀតដែរឬទេ។

      ・ត្រូវប្រុងប្រយ័ត្នផងដែរចំពោះផលរំខានដែលអាចបង្កជាអាការៈប្រតិកម្មធ្ងន់ធ្ងរ (Shock ឬ Anaphylaxis)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp