Sodium aurothiomalate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ចាប់ផ្ដើមប្រើពីកម្រិត1ដង10mg ចាក់ក្នុងសាច់ដុំ រៀងរាល់1សប្ដាហ៍ឬ2សប្ដាហ៍ម្ដង ដោយវិធីបង្កើនកម្រិតប្រើប្រាស់រួមមានដូចខាងក្រោម៖
・វិធីបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗ:ពីសប្ដាហ៍ទី1~4 ប្រើ1ដង10mg។ ពីសប្ដាហ៍ទី5~8 ប្រើ1ដង25mg។ ពីសប្ដាហ៍ទី9~12 ប្រើ1ដង50mg។ ពីសប្ដាហ៍ទី13ទៅ ប្រើ1ដង50mgឬ100mg។
・វិធីបង្កើនកម្រិតប្រើប្រាស់ឆាប់រហ័ស:នៅលើកដំបូង ប្រើ1ដង10mg។ នៅសប្ដាហ៍ទី2 ប្រើ1ដង25mg។ ចាប់ពីសប្ដាហ៍ទី3ទៅ ប្រើ1ដង50mgឬ100mg។
※កម្រិតប្រើប្រាស់ខាងលើជាកម្រិតស្តង់ដារ ដោយអាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញារបស់អ្នកជំងឺម្នាក់ៗ។
※ត្រូវកំណត់កម្រិតប្រើប្រាស់អប្បបរមាដែលបង្ហាញប្រសិទ្ធិភាពសម្រាប់ប្រើជាប្រចាំចំពោះអ្នកជំងឺ។
※មានការស្រាវជ្រាវបង្ហាញថា ការប្រើ1ដង10mgឬ25mgរៀងរាល់សប្ដាហ៍ និង ការប្រើ1ដង25mgរៀងរាល់2សប្ដាហ៍ម្ដង បង្ហាញប្រសិទ្ធិភាពដូចគ្នា ហើយផលរំខានក៏មានតិចតួច។
-
ហាមប្រើ
・អ្នកដែលមានបញ្ហាតម្រងនោម បញ្ហាថ្លើម បញ្ហាទាក់ទងនឹងឈាម ខ្សោយមុខងារបេះដូង ជំងឹរលាកពោះវៀនធំលក្ខណៈដំបៅ និង អ្នកដែលទើបតែទទួលការព្យាបាលដោយវិទ្យុសកម្មរួច។
・អ្នកដែលធ្លាប់កើតមានផលរំខានធ្ងន់ធ្ងរដោយសារឱសថដែលមានផ្ទុកសារធាតុមាស(Au)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទចាប់យកអ៊ីយ៉ុង(Chelates) ដូចជា ឱសថD-penicillamine។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន។
-
ផលរំខាន
រលាកស្បែក រលាកក្នុងមាត់(ពងបែកមាត់) ប៉ះពាល់សរីរាង្គផលិតឈាម ក្ដៅខ្លួន ប៉ះពាល់មុខងារតម្រងនោម ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・អាការៈរមាស់ស្បែកជាផលរំខានដែលកើតឡើងញឹកញាប់ ប៉ុន្តែ អាចប្រើឱសថស្តេរ៉ូអ៊ីតដើម្បីបំបាត់អាការៈទាំងនេះ។
-
សកម្មភាពឱសថ
មិនមានទ្រឹស្ដីជាក់លាក់បង្ហាញអំពីសកម្មភាពនៃឱសថនេះទេ ប៉ុន្តែ គេសន្មតថាឱសថនេះមានសកម្មភាពទៅលើប្រព័ន្ធភាពស៊ាំដើម្បីបង្ហាញប្រសិទ្ធិភាពព្យាបាលរោគសញ្ញានៃជំងឺរូម៉ាទីស។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp