Sirolimus
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលាបលើស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលបញ្ហាស្បែកដែលកើតឡើងនៅក្នុងជំងឺ Tuberous sclerosis complex (TSC)។
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺLymphangioleiomyomatosis (LAM)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលាបលើស្បែក:
ជាទូទៅ ប្រើ1ថ្ងៃ2ដង ក្នុងបរិមាណសមស្រប លាបនៅកន្លែងដែលមានអាការៈ។
ករណីថ្នាំលេប:
មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 2mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត1ថ្ងៃ1ដង 4mgនោះទេ។
-
ហាមប្រើ
ករណីថ្នាំលាបលើស្បែក:
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរដោយសារសារធាតុនៅក្នុងឱសថនេះ ឬ ឱសថក្នុងស្រឡាយSirolimus។
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរដោយសារសារធាតុនៅក្នុងឱសថនេះ ឬ ឱសថក្នុងស្រឡាយSirolimus។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំលេប:
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។
・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺសួតប្រភេទInterstitial lung disease ដែលមានរោគសញ្ញាដំបូង ដូចជា ដកដង្ហើមដង្ហក់ ពិបាកដកដង្ហើម ក្អក ហត់ ជាដើម។ អ្នកជំងឺត្រូវទទួលការពិនិត្យដោយកាំរស្មីអ៊ិចឬCT និង តាមដានរោគសញ្ញា។ ប្រសិនបើមានភាពខុសប្រក្រតី ត្រូវបញ្ឈប់ការប្រើឱសថនេះ រួចធ្វើការព្យាបាលអោយបានសមស្រប។
・ចំពោះអ្នកជំងឺដែលមានផ្ទុកវីរុសរលាកថ្លើម ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺអាចរើឡើងនូវរោគសញ្ញារលាកថ្លើម ធ្វើអោយមុខងារថ្លើមចុះខ្សោយរហូតដល់មានគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នអោយបានដិតដល់ តាមរយៈការតាមដានរោគសញ្ញា និង ការពិនិត្យមុខងារថ្លើម នៅក្នុងអំឡុងពេលប្រើប្រាស់និងក្រោយពេលបញ្ឈប់ការប្រើប្រាស់ឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp