Simeprevir sodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ក្នុងសេឡូគ្រូប1 ប្រភេទសែន I(1a) ឬ II(1b) (Celo group1 (Genotype I(1a) or II(1b)) ចំពោះអ្នកជំងឺដូចខាងក្រោម៖

      + អ្នកជំងឺដែលមានកម្រិតHCV RNAក្នុងឈាមខ្ពស់ និង មិនទាន់ទទួលការព្យាបាល

      + អ្នកជំងឺដែលបានទទួលការព្យាបាល រួមទាំងការព្យាបាលដោយឱសថអ៊ីនតាហ្វេរ៉ុន(Interferon) ប៉ុន្តែ មិនមានប្រសិទ្ធិភាពឬកើតមានរោគសញ្ញាម្ដងទៀត។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង100mg រយៈពេល12សប្ដាហ៍។

      ប្រើរួមជាមួយឱសថPeginterferon α-2aឬ2b និងឱសថRibavirin។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម: Efavirenz, Rifampicin. Rifabutin។

    • ផលរំខាន

      ឡើងកន្ទួលក្រហម រមាស់ស្បែក កម្រិតប៊ីលីរូប៊ីន(Bilirubin)កើនឡើង ទល់លាមក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ អាការៈខ្វះឈាម ជំងឺស្បែក Erythema multiforme ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ដូច្នេះ នៅក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ អ្នកជំងឺត្រូវចៀសវាងការប៉ះត្រូវពន្លឺព្រះអាទិត្យច្រើនហួសហេតុ។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការផលិតRNAរបស់វីរុសរលាកថ្លើមC។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp