Silver nitrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្ការជំងឺរលាកភ្នែកមានអាចម៍ភ្នែកលក្ខណៈខ្ទុះច្រើន ដែលកើតមាននៅលើទារកទើបកើត(Ophthalmoblennorrhea ឬ Gonorrheal ophthalmia)។
-
កម្រិតប្រើប្រាស់
ថ្នាំបន្តក់ភ្នែក:
ប្រើឱសថនេះតាមវិធីក្រេដេ (Credé's method of antisepsis)។ លាយឱសថនេះអោយបានកំហាប់1~2% រួចបន្តក់ក្នុងភ្នែក។ បន្ទាប់ពីនោះ លាងសម្អាតភ្នែកដោយសេរ៉ូមប្រៃ (Saline)។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពសម្លាប់មេរោគខ្លាំង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp