Sildenafil citrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH)។

      - អាការៈអសមត្ថភាពផ្លូវភេទបុរស។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH):

      - មនុស្សពេញវ័យ:លេប1ដង20mg 1ថ្ងៃ3ដង។

      - កុមារអាយុ1ឆ្នាំឡើងទៅ:

      + ទម្ងន់លើសពី20kg:លេប1ដង20mg 1ថ្ងៃ3ដង។

      + ទម្ងន់8kg~20kg:លេប1ដង10mg 1ថ្ងៃ3ដង។

      ・ករណីអាការៈអសមត្ថភាពផ្លូវភេទបុរស:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 25mg~50mg នៅប្រហែល1ម៉ោងមុនការរួមភេទ។ ចំពោះមនុស្សចាស់អាយុ65ឆ្នាំឡើងទៅ អ្នកជំងឺថ្លើម និង អ្នកជំងឺតម្រងនោមធ្ងន់ធ្ងរ ត្រូវចាប់ផ្ដើមប្រើពីកម្រិត25mg។ កំណត់ការប្រើប្រាស់ត្រឹម1ដងក្នុង1ថ្ងៃ ដោយទុកគម្លាតយ៉ាងហោចណាស់24ម៉ោងរវាងការប្រើម្ដងៗ។

    • ហាមប្រើ

      ករណីប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH):

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate ជាដើម)។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថRitonavir, Darunavir, Indinavir, Itraconazole, Telaprevir, Cobicistat។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថAmiodarone hydrochloride(ថ្នាំលេប)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានសកម្មភាពភ្ញោចសារធាតុSoluble guanylate cyclase(sGC) (ឱសថRiociguat)។

      ករណីប្រើនៅក្នុងការព្យាបាលអាការៈអសមត្ថភាពផ្លូវភេទបុរស:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate ជាដើម)។

      ・អ្នកដែលមិនគួរប្រព្រឹត្តការរួមភេទដោយសារកំពុងមានជំងឺទាក់ទងនឹងសរសៃឈាមបេះដូងជាដើម។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺទាក់ទងនឹងចង្វាក់បេះដូងដែលមិនទាន់គ្រប់គ្រងបានល្អ ជំងឺសម្ពាធឈាមទាប(<90/50mmHg) ឬ ជំងឺលើសសម្ពាធឈាមដែលមិនទាន់គ្រប់គ្រងបានល្អ(>170/100mmHg)

      ・អ្នកដែលទើបកើតមានអាការៈស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាលក្នុងរយៈពេល6ខែចុងក្រោយនេះ។

      ・អ្នកដែលមានជំងឺរេទីនRetinitis pigmentosa (RP)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថAmiodarone hydrochloride(ប្រភេទថ្នាំលេប)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានសកម្មភាពភ្ញោចសារធាតុSoluble guanylate cyclase(sGC) (ឱសថRiociguat)។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល រំលាយអាហារមិនសូវបានល្អ មុខក្រហម ចង់ក្អួត រាករូស ឈាមច្រមុះ វិលមុខ សម្ពាធឈាមទាប បេះដូងលោតញាប់ ក្អួតចង្អោរ ឈឺពោះ ។ល។

    • អន្តរប្រតិកម្ម

      ករណីប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH):

      ・ឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate ជាដើម) - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថRitonavir, Darunavir, Indinavir, Itraconazole, Telaprevir, Cobicistat - អាចធ្វើអោយកំហាប់ក្នុងឈាមនៃSildenafil citrateកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថAmiodarone hydrochloride(ថ្នាំលេប) - អាចធ្វើអោយសកម្មភាពអូសបន្លាយQTcនៃAmiodaroneកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថដែលមានសកម្មភាពភ្ញោចអង់ស៊ីមSoluble guanylate cyclase(sGC) (ឱសថRiociguat) - អាចធ្វើអោយកើតមានរោគសញ្ញាផ្សេងៗដោយសារសម្ពាធឈាមចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Saquinavir, Erythromycin, Cimetidine, Atazanavir, Nelfinavir, Clarithromycin, Telithromycin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃSildenafil citrate កើនឡើង។

      ・ឱសថបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Dexamethasone, Phenytoin, Rifampicin, Carbamazepine, Phenobarbital ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃSildenafil citrate ថយចុះ។

      ・ឱសថBosentan - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែទាប និង ធ្វើអោយកំហាប់ក្នុងឈាមនៃSildenafil citrate ថយចុះ។

      ・ឱសថបញ្ចុះសម្ពាធឈាម (Amlodipine ជាដើម) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែទាប។

      ・ឱសថទប់ស្កាត់គ្រឿងទទួលអាល់ហ្វា(α receptor inhibitor) (Doxazosin ជាដើម) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប បង្កជាអាការៈវិលមុខ។ល។

      ・ឱសថCarperitide - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែទាប។

      ・ឱសថWarfarin - អាចបង្កើនហានិភ័យនៃការងាយហូរឈាម។

      ករណីប្រើនៅក្នុងការព្យាបាលអាការៈអសមត្ថភាពផ្លូវភេទបុរស:

      ・ឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate ជាដើម) - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថAmiodarone hydrochloride(ថ្នាំលេប) - អាចធ្វើអោយសកម្មភាពអូសបន្លាយQTcនៃAmiodaroneកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថដែលមានសកម្មភាពភ្ញោចអង់ស៊ីមSoluble guanylate cyclase(sGC) (ឱសថRiociguat) - អាចធ្វើអោយកើតមានរោគសញ្ញាផ្សេងៗដោយសារសម្ពាធឈាមចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Ritonavir, Saquinavir, Darunavir, Erythromycin, Cimetidine, Ketoconazole, Itraconazole ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃSildenafil citrate កើនឡើង។

      ・ឱសថបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Bosentan, Dexamethasone, Phenytoin, Rifampicin, Carbamazepine, Phenobarbital ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃSildenafil citrate ថយចុះ។

      ・ឱសថបញ្ចុះសម្ពាធឈាម (Amlodipine ជាដើម) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែទាប។

      ・ឱសថទប់ស្កាត់គ្រឿងទទួលអាល់ហ្វា(α receptor inhibitor) (Doxazosin ជាដើម) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប បង្កជាអាការៈវិលមុខ។ល។

      ・ឱសថCarperitide - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែទាប។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH):

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះរួមជាមួយនិងឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate ជាដើម) អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះខ្លាំងក្លា នាំអោយមានគ្រោះថ្នាក់ ដូច្នេះ មុននឹងចាប់ផ្ដើមប្រើប្រាស់សថនេះ ត្រូវបញ្ជាក់ថាអ្នកជំងឺមិនកំពុងប្រើប្រាស់ឱសថប្រភេទNitrovasodilatorនោះទេ។

      ・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយកើតមានផលរំខានធ្ងន់ធ្ងរប៉ះពាល់ដល់សរសៃឈាមក្នុងបេះដូង ដូចជាស្ទះសរសៃឈាមក្នុងបេះដូងជាដើម។ ដូច្នេះ មុននឹងចាប់ផ្ដើមប្រើប្រាស់សថនេះ ត្រូវបញ្ជាក់ថាអ្នកជំងឺមិនកំពុងមានជំងឺទាក់ទងនឹងសរសៃឈាមក្នុងបេះដូងនោះទេ។

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈ ដូចជា វិលមុខ ឬ ភ្នែកមានបញ្ហា ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ប្រសិនបើមានអាការៈខុសប្រក្រតីទាក់ទងនឹងការមើលឃើញនៃភ្នែកឬការស្ដាប់នៃត្រចៀក សូមប្រញាប់ទៅទទួលការពិនិត្យពីគ្រូពេទ្យជំនាញផ្នែកភ្នែកឬត្រចៀក។

    • សកម្មភាពឱសថ

      ・ឱសថនេះមានសកម្មភាពនៅក្នុងកោសិកាសាច់ដុំនៃសរសៃឈាមនៅក្នុងសួត ដោយភ្ជាប់ទៅនឹងអង់ស៊ីមPDF5 (Phosphodiesterase type 5) ដើម្បីទប់ស្កាត់អង់ស៊ីមនេះមិនអោយធ្វើសកម្មភាពបំបែកម៉ូលេគុលcGMP។ ជាលទ្ធផល បរិមាណcGMPក៏កើនឡើង និងធ្វើអោយសរសៃឈាមបន្ធូរការកន្ត្រាក់ ហើយមុខកាត់សរសៃឈាមក៏រីកធំទូលាយ ចំណែកសម្ពាធឈាមក៏ថយចុះ។

      ・តាមរយៈសកម្មភាពទប់ស្កាត់អង់ស៊ីមPDF5 (Phosphodiesterase type 5)ដូចគ្នានេះដែរ ឱសថនេះមានប្រសិទ្ធិភាពពង្រីកសរសៃឈាមនៅក្នុងCorpus cavernosumនៃប្រដាប់ភេទបុរស ធ្វើអោយចរន្តឈាមនៅទីនោះកើនឡើង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp