Sevoflurane

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការអនុវត្តការសណ្ដំរាងកាយទាំងមូល(General anesthesia)។

    • កម្រិតប្រើប្រាស់

      ថ្នាំទឹកសម្រាប់ស្រូបតាមផ្លូវដង្ហើម

      ・ដំណាក់កាលចាប់ផ្ដើមសណ្ដំ:

      អាចប្រើឱសថនេះរួមជាមួយឧស្ម័នអុកស៊ីសែន ឬ លាយជាមួយឧស្ម័នអុកស៊ីសែននិងឧស្ម័នNitrous oxide។ ម្យ៉ាងទៀត ក៏អាចប្រើដោយចាក់ឱសថសណ្ដំតាមសរសៃវ៉ែនក្នុងកម្រិតធ្វើអោយគេងលក់ រួចប្រើឱសថនេះរួមជាមួយឧស្ម័នអុកស៊ីសែន ឬ លាយជាមួយឧស្ម័នអុកស៊ីសែននិងឧស្ម័នNitrous oxideក៏បាន។ ជាទូទៅ ប្រើឱសថនេះក្នុងកំហាប់ 0.5~5.0%។

      ・ដំណាក់កាលរក្សាការសណ្ដំ:

      តាមដានស្ថានភាពរបស់អ្នកជំងឺ ដោយជាទូទៅ ប្រើឱសថនេះរួមជាមួយឧស្ម័នអុកស៊ីសែននិងឧស្ម័នNitrous oxide ក្នុងកំហាប់អប្បបរមាដែលបង្ហាញប្រសិទ្ធិភាព ដើម្បីរក្សាស្ថានភាពសណ្ដំរបស់អ្នកជំងឹ។ ជាទូទៅ ប្រើឱសថនេះក្នុងកំហាប់4.0%ចុះក្រោម។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានរោគសញ្ញាខាន់លឿងឬអាការៈក្ដៅខ្លួនដោយមិនដឹងមូលហេតុ បន្ទាប់ពីប្រើឱសថស្ពឹកប្រភេទហាឡូជិន(Halogen)​។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp