Sevelamer hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកែលម្អរោគសញ្ញានៃការកើនឡើងកម្រិតផូស្វ័រក្នុងឈាម(Hyperphosphatemia) ដែលកើតមាននៅក្នុងអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃនិងដែលកំពុងទទួលការព្យាបាលដោយលាងឈាម។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង 1~2g, 1ថ្ងៃ3ដង ភ្លាមៗមុនបរិភាគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ រោគសញ្ញានិងកម្រិតផូស្វ័យក្នុងឈាម ប៉ុន្តែ

      កម្រិតអតិបរមាក្នុង1ថ្ងៃគឺ 9g។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានអាការៈស្ទះពោះវៀន។

    • ផលរំខាន

      ផលរំខានរួមមាន ទល់លាមក ឈឺពោះ ហើមពោះ ចង់ក្អួត រំលាយអាហារមិនបានល្អ រាករូសឬលាមកទន់ លឺសម្លេងពីពោះវៀន ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺពោះខ្លាំង ចង់ក្អួត ក្អួត (ធ្លាយពោះវៀន)

      - ចង់ក្អួត បត់ជើងធំមិនចេញ ឈឺពោះផ្នែកខាងក្រោមខ្លាំង (ស្ទះពោះវៀន)

      - ឈឺផ្នែកខាងក្រោមនៃពោះ ក្ដៅខ្លួន (រលាកផ្នែកDiverticulumនៃពោះវៀន (Diverticulitis))

      - លាមកលាយឈាម ចង់ក្អួត ក្អួត ក្ដៅខ្លួន រាករូស ឈឺពោះខ្លាំង (រលាកពោះវៀនលក្ខណៈខ្វះឈាម)

      - លាមកលាយឈាម លាមកពណ៌ខ្មៅ ចង់ក្អួត ក្អួត ក្អួតមានឈាម ឈឺពោះ (ហូរឈាមក្នុងក្រពះឬពោះវៀន)

      - ចង់ក្អួត ក្អួត ក្រហាយទ្រូង ក្អួតមានឈាម ឈឺពោះ ឈឺក្រពះ ឈឺចុងដង្ហើម ឈឺផ្នែកខាងក្រោមនៃពោះ ឈឺពោះនៅពេលចុចឬសង្កត់ លាមកពណ៌ខ្មៅ លាមកលាយឈាម (ដំបៅក្រពះឬពោះវៀន)

      - រួយខ្លួន បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត រមាស់ស្បែក ស្បែកនិងភ្នែកប្រែពណ៌លឿង ទឹកនោមមានពណ៌ដិត (មុខងារថ្លើមមានបញ្ហា)

      - ទល់លាមក បត់ជើងធំមិនចេញ ឈឺពោះ ហើមពោះ ញឹកញាប់។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថCiprofloxacin - អាចធ្វើអោយការស្រូបឱសថCiprofloxacinចូលក្នុងរាងកាយថយចុះ ករណីប្រើក្នុងពេលតែមួយ។

      ・ឱសថនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត (Levothyroxine ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃអរម៉ូនភ្ញោចក្រពេញទីរ៉ូអ៊ីត(TSH)កើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរអនុវត្តរបបអាហារដែលកាត់បន្ថយជាតិផូស្វ័រក្នុងអាហារ តាមការណែនាំរបស់វេជ្ជបណ្ឌិត។ ម្យ៉ាងទៀត អ្នកជំងឺគួរទទួលការពិនិត្យកម្រិតផូស្វ័រក្នុងឈាមជាដើមអោយបានទៀងទាត់។

      ・ប្រសិនបើបៀមឱសថនេះយូរក្នុងមាត់ វាអាចរីក ធ្វើអោយពិបាកលេប ដូច្នេះ គួរលេបឱសថនេះភ្លាមៗ។

    • សកម្មភាពឱសថ

      ឱសថនេះសមាសធាតុPolycationic polymer ដោយមានសកម្មភាពភ្ជាប់ជាមួយនឹងធាតុផូស្វ័រនៅក្នុងអាហារដែលចូលមកដល់ក្រពះពោះវៀន ដើម្បីបញ្ចេញទៅក្រៅរាងកាយតាមលាមក។ ជាលទ្ធផល ការស្រូបផូស្វ័រពីក្រពះពោះវៀន ក៏ដូចជា កម្រិតផូស្វ័រក្នុងឈាម ក៏មានការថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp