Sennoside
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈទល់លាមក។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 12~24mg នៅមុនពេលចូលគេង។ ចំពោះអាការៈទល់លាមកម្រិតធ្ងន់ធ្ងរ អាចបង្កើនកម្រិតប្រើប្រាស់ដល់1ដង48mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថSennosideផ្សេងទៀត)។
・អ្នកដែលសង្ស័យថាមានបណ្ដុំរោគសញ្ញាពោះលក្ខណៈស្រួចស្រាវ(Acute abdomen) ឬ អ្នកដែលមានអាការៈទល់លាមកលក្ខណៈពោះវៀនកន្ត្រាក់។
・អ្នកដែលមានអាការៈលាមករឹងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានអតុល្យភាពនៃកម្រិតអេឡិចត្រូឡាយក្នុងរាងកាយ(ជាពិសេស កម្រិតប៉ូតាស្យូមចុះទាបខ្លាំង)។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ឈឺពោះ សម្លេងក្នុងពោះ ចង់ក្អួត ក្អួត ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើប្រើដល់កម្រិត48mgហើយ នៅមិនមានប្រសិទ្ធិភាពទៀត នោះទោះជាបង្កើនកម្រិតប្រើប្រាស់ថែមទៀត ក៏មិនមានប្រសិទ្ធិភាពដែរ។
-
សកម្មភាពឱសថ
មានសកម្មភាពទៅលើពោះវៀនធំ ដើម្បីបង្កើនចលនារបស់ពោះវៀនធំ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp