Selexipag

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ជាទូទៅ មនុស្សពេញវ័យ ចាប់ផ្ដើមលេបពីកម្រិត 1ដង0.2mg 1ថ្ងៃ2ដង ក្រោយបរិភោគអាហាររួច។ តាមដានស្ថានភាពរបស់អ្នកជំងឺដើម្បីបង្កើនកម្រិតប្រើប្រាស់ម្ដង 0.2mg/ដង ដោយទុកគម្លាតយ៉ាងហោចណាស់7ថ្ងៃរវាងការបង្កើនម្ដងៗ។ បង្កើនកម្រិតបែបនេះរហូតដល់កម្រិតអតិបរមាដែលអ្នកជំងឺអាចទ្រាំទ្របាន និង ប្រើក្នុងកម្រិតនោះជាប្រចាំ។ កម្រិតអតិបរមាប្រើក្នុង1ដងនៃឱសថនេះគឺ 1.6mg ហើយត្រូវប្រើត្រឹម1ថ្ងៃ2ដង ទោះក្នុងកម្រិតប្រើប្រាស់ប៉ុណ្ណាក៏ដោយ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានរោគសញ្ញាលើសសម្ពាធឈាមក្នុងសួត រួមជាមួយជំងឺស្ទះសរសៃវ៉ែនសួត(Pulmonary veno-occlusive disease, PVOD)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp