Secukinumab
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម ករណីវិធីព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ ៖
- ជំងឺPsoriasis vulgaris
- ជំងឺPsoriatic arthritis
- ជំងឺPustular psoriasis
- ជំងឺAnkylosing spondylitis។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីជំងឺPsoriasis vulgaris ជំងឺPsoriatic arthritis និង ជំងឺPustular psoriasis:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 300mg នៅលើកដំបូង 1សប្ដាហ៍ក្រោយ 2សប្ដាហ៍ក្រោយ 3សប្ដាហ៍ក្រោយ និង 4សប្ដាហ៍ក្រោយ ដោយចាក់ក្រោមស្បែក។ បន្ទាប់ពីនោះ ប្រើដោយចាក់ក្រោមស្បែកក្នុងកម្រិតខាងលើ រៀងរាល់4សប្ដាហ៍ម្ដង។ អាចប្រើក្នុងកម្រិត1ដង150mg ទៅតាមទម្ងន់របស់អ្នកជំងឺ។
・ករណីជំងឺAnkylosing spondylitis:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 300mg នៅលើកដំបូង 1សប្ដាហ៍ក្រោយ 2សប្ដាហ៍ក្រោយ 3សប្ដាហ៍ក្រោយ និង 4សប្ដាហ៍ក្រោយ ដោយចាក់ក្រោមស្បែក។ បន្ទាប់ពីនោះ ប្រើដោយចាក់ក្រោមស្បែកក្នុងកម្រិតខាងលើ រៀងរាល់4សប្ដាហ៍ម្ដង។
-
ហាមប្រើ
・អ្នកដែលកំពុងកើតមានជំងឺឆ្លងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺរបេងនិងស្ថិតក្នុងដំណាក់កាលកើតមានអាការៈផ្សេងៗ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នចំពោះការកើតឡើងនូវជំងឺឆ្លងមេរោគកម្រិតធ្ងន់ធ្ងរចំពោះអ្នកជំងឺ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp