Scopolia extract

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈឈឺចាប់និងរោគសញ្ញានៃការកើនឡើងចលនាក្រពះពោះវៀន ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម៖ ជំងឺអាស៊ីតក្រពះកើនឡើងហួសហេតុ ជំងឺរលាកក្រពះ ជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) អាការៈទល់លាមកលក្ខណៈពោះវៀនកន្ត្រាក់។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ20~90mg (ថ្នាំម្សៅ10%ត្រូវនឹង 0.2~0.9g) បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺក្លូកូម(Glaucoma)។

      ・អ្នកដែលមានបញ្ហាក្នុងការបញ្ចេញទឹកនោមដោយសារជំងឺរីកក្រពេញប្រូស្តាត។

      ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus)។

    • ផលរំខាន

      ផលរំខានរួមមាន ភ្នែកមើលមិនសូវច្បាស់ ឡើងកន្ទួលក្រហម រមាស់ស្បែក ស្ងួតក ចង់ក្អួត ក្អួត ទល់លាមក ឈឺក្បាល ធ្ងន់ក្បាល វិលមុខ ពិបាកនោម ។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants, ឱសថប្រភេទPhenothiazines, ឱសថប្រភេទទប់ស្កាត់អង់ស៊ីមMAO, ឱសថប្រឆាំងសារធាតុហ៊ីស្តាមីន(Antihistamines), ឱសថIsoniazid - អាចធ្វើអោយសកម្មភាពនៃឱសថScopolia extractកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះ ព្រោះអាចធ្វើអោយមានបញ្ហាដល់ចង្វាក់បេះដូងរបស់ទារក។ ម្យ៉ាងទៀត ឱសថនេះអាចធ្វើអោយការបញ្ចេញទឹកដោះមានលក្ខណៈថយចុះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ភ្នែកមើលមិនសូវច្បាស់ ស្រវាំងភ្នែក ចាំងភ្នែកខ្លាំង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・មានប្រសិទ្ធិភាពបំបាត់អាការៈឈឺចាប់ឬកន្ត្រាក់ក្នុងពោះវៀន ព្រមទាំងអាការៈរាករូសនិងអាការៈនៃអាស៊ីតក្រពះកើនឡើងផងដែរ។

      ・ប្រសិនបើកើតមានផលរំខាន ដូចជា ភ្នែកស្រវាំង បេះដូងលោតញាប់ ពិបាកនោម ជាដើម ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

      ・មិនត្រូវប្រើចំពោះអ្នកដែលមានជំងឺបេះដូងធ្ងន់ធ្ងរ ឬ ជំងឺក្លូកូម(Glaucoma) ឬ ជំងឺក្រពេញប្រូស្តាតរីកធំ ឬ ជំងឺស្ទះពោះវៀនលក្ខណៈស្ពឹកនោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពប្រឆាំងនឹងសារធាតុអាសេទីលកូលីន(Acetylcholine)នៅតាមប្រព័ន្ធសរសៃប្រសាទParasympathetic nervous systemនិងផ្នែកភ្ជាប់រវាងសរសៃប្រសាទនិងសាច់ដុំ ដើម្បីទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះនិងចលនានៃក្រពះពោះវៀន។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពធ្វើអោយស្ពឹកដើម្បីបំបាត់ការឈឺចាប់បណ្ដោះអាសន្នផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp