Scopolamine butylbromide = Hyoscine-N-butylbromide

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលសកម្មភាពកន្ត្រាក់និងអាការៈកើនឡើងនៃមុខងារចលនារបស់សរីរាង្គមួយចំនួន ដែលកើតមានឡើងនៅក្នុងជំងឺដូចខាងក្រោម៖

      - ជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) ជំងឺបំពង់អាហារកន្ត្រាក់ ជំងឺកន្ត្រាក់នៅចុងក្រពះ(Pylorospasm) ជំងឺរលាកក្រពះ ជំងឺរលាកពោះវៀន ជំងឺឈឺពោះវៀន ជំងឺទល់លាមកលក្ខណៈពោះវៀនកន្ត្រាក់ ជំងឺរាករូសដោយសារមុខងារពោះវៀនខុសប្រក្រតី ជំងឺរលាកថង់ឬបំពង់ទឹកប្រមាត់ ជំងឺក្រួសទឹកប្រមាត់ ជំងឺចលនាខុសប្រក្រតីនៃផ្លូវទឹកប្រមាត់(Biliary dyskinesia) រោគសញ្ញាក្រោយការវះកាត់យកថង់ទឹកប្រមាត់ចេញ ជំងឺក្រួសនៅផ្លូវនោម ជំងឺរលាកប្លោកនោម អាការៈឈឺចាប់ពេលមករដូវ។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - សកម្មភាពកន្ត្រាក់និងអាការៈកើនឡើងនៃមុខងារចលនារបស់សរីរាង្គមួយចំនួន ដែលកើតមានឡើងនៅក្នុងជំងឺដូចខាងក្រោម៖ ជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) ជំងឺបំពង់អាហារកន្ត្រាក់ ជំងឺកន្ត្រាក់នៅចុងក្រពះ(Pylorospasm) ជំងឺរលាកក្រពះ ជំងឺរលាកពោះវៀន ជំងឺឈឺពោះវៀន ជំងឺទល់លាមកលក្ខណៈពោះវៀនកន្ត្រាក់ ជំងឺរាករូសដោយសារមុខងារពោះវៀនខុសប្រក្រតី ជំងឺរលាកថង់ឬបំពង់ទឹកប្រមាត់ ជំងឺក្រួសទឹកប្រមាត់ ជំងឺចលនាខុសប្រក្រតីនៃផ្លូវទឹកប្រមាត់(Biliary dyskinesia) រោគសញ្ញាក្រោយការវះកាត់យកក្រពះឬថង់ទឹកប្រមាត់ចេញ ជំងឺក្រួសនៅផ្លូវនោម ជំងឺរលាកប្លោកនោម អាការៈកន្ត្រាក់នៃបង្ហួរនោមនិងប្លោកនោមដោយសារការស៊កឧបករណ៍ អាការៈឈឺចាប់ពេលមករដូវ អាការៈកន្ត្រាក់ស្បូនផ្នែកខាងក្រោមនៅពេលសម្រាលកូន។

      - ប្រើនៅមុនពេលធ្វើការពិនិត្យក្រពះពោះវៀនដោយថតកាំរស្មីX ឬ ដោយប្រើអង់ដូស្កូប។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង10~20mg 1ថ្ងៃ3~5ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង10~20mg ចាក់តាមសរសៃឈាម ឬ ក្រោមស្បែក ឬ ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។

      ・អ្នកដែលមានជំងឺក្លូកូម(Glaucoma)

      ・អ្នកដែលមានបញ្ហាក្នុងការបញ្ចេញទឹកនោមដោយសារជំងឺរីកក្រពេញប្រូស្តាត

      ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ

      ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus)។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងមានអាការៈរាករូសដោយសារការឆ្លងបាក់តេរី។

    • ផលរំខាន

      ផលរំខានរួមមាន ទល់លាមក ស្ងួតក ភ្នែកមើលមិនសូវច្បាស់ បេះដូងលោតញាប់ ខ្យល់ក្នុងពោះវៀន ឡើងកន្ទួលក្រហម កន្ទាលត្រអាក ស្នាមក្រហមលើស្បែក រមាស់ស្បែក វិលមុខ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ចង់ក្អួត ក្អួត រងាញាក់ ពិបាកដកដង្ហើម (អាការៈស្រដៀងនឹងរោគប្រតិកម្មធ្ងន់ធ្ងរ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានសកម្មភាពប្រឆាំងសារធាតុអាសេទីលកូលីន(Acetylcholine)(ឱសព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants), ឱសថប្រភេទPhenothiazines, ឱសថប្រភេទទប់ស្កាត់អង់ស៊ីមMAO, ឱសថប្រឆាំងសារធាតុហ៊ីស្តាមីន(Antihistamines) - អាចធ្វើអោយផលរំខានដូចជា ស្ងួតក ទល់លាមក បញ្ហាភ្នែក ជាដើម កើតឡើង។

      ・ឱសថប្រឆាំងសារធាតុដូប៉ាមីន(Dopamine) (ឱសថMetoclopramide ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពឱសថទាំងសងខាងថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ភ្នែកមើលមិនសូវច្បាស់ ស្រវាំងភ្នែក ចាំងភ្នែកខ្លាំង ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ដូច្នេះ ត្រូវត្រៀមសម្រាប់ការសង្គ្រោះបន្ទាន់ នៅពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពប្រឆាំងនឹងសារធាតុអាសេទីលកូលីន(Acetylcholine)ដែលមានតួនាទីជម្រុញសកម្មភាពនៃប្រព័ន្ធសរសៃប្រសាទParasympathetic nervous system។ ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពកាត់បន្ថយចលនាប្រដាប់រំលាយអាហារ ដើម្បីបន្ធូរអាការៈឈឺចាប់ ការកន្ត្រាក់ ឬ រាករូស ជាដើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp