Sarpogrelate hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈឈឺចាប់ ត្រជាក់ ឬ កើតមានដំបៅ ជាដើម ដែលបណ្ដាលមកពីជំងឺស្ទះសរសៃឈាមអាកទែររ៉ាំរ៉ៃ(Chronic arterial occlusive disease)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង100mg 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងមានអាការៈហូរឈាម (ជំងឺឈាមក្រកក(Hemophilia) ជំងឺខ្សោយសរសៃឈាម ហូរឈាមក្នុងក្រពះឬពោះវៀន ហូរឈាមនៅផ្លូវនោម កំហាកមានឈាម ហូរឈាមក្នុងភ្នែក ជាដើម)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
មិនស្រួលក្នុងក្រពះ ចង់ក្អួត បេះដូងលោតញាប់ ឈឺក្បាល ហូរឈាម
-
ការប្រុងប្រយ័ត្នជាពិសេស
・ករណីត្រូវទទួលការវះកាត់ អ្នកជំងឺត្រូវផ្អាកការប្រើប្រាស់ឱសថនេះអោយបាន2ថ្ងៃមុនដល់ថ្ងៃត្រូវវះកាត់។
-
សកម្មភាពឱសថ
ប្រជែងជាមួយនឹងសារធាតុសេរ៉ូតូនីនដើម្បីភ្ជាប់ទៅនឹងគ្រឿងទទួលសេរ៉ូតូនីន(5-HT2)នៅលើប្លាកែតជាដើម ដើម្បីប្រឆាំងនឹងសកម្មភាពរបស់ប្លាកែតនិងពង្រីកសរសៃឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp