Saquinavir mesilate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវ(HIV) ដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង 1000mg (ប្រើរួមជាមួយឱសថRitonavir 100mg), 1ថ្ងៃ2ដង ក្នុងអំឡុងពេល2ម៉ោងបន្ទាប់ពីបរិភោគអាហាររួច។ ត្រូវប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថRitonavir។
・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានរោគសញ្ញាQTនៃចង្វាក់បេះដូងអូសបន្លាយវែង។
・អ្នកដែលមានកម្រិតប៉ូតាស្យូម(K)ឬម៉ាញ៉េស្យូម(Mg)ក្នុងឈាមទាប។
・អ្នកដែលមានជំងឺស្ទះការបញ្ជូនសញ្ញរវាងថតលើនិងថតក្រោមនៃបេះដូងទាំងស្រុង(Complete atrioventricular block) ដែលមិនមានប្រើឧបករណ៍ជំនួយចង្វាក់បេះដូងPacemaker។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:
Amiodarone hydrochloride, Flecainide, Propafenone, Bepridil, Quinidine, Trazodone, Pimozide, Ergotamine, Simvastatin, Triazolam, Midazolam, Rifampicin, Vardenafil, ឱសថមានផ្ទុកAzelnidipine។
-
ផលរំខាន
ផលរំខានរួមមាន រាករូស ក្អួតចង្អោរ អស់កម្លាំង ឈឺពោះ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រវើរវាយ មានបំណងធ្វើអត្តឃាត
- អាការៈប្រកាច់
- ឈឺផ្នែកខាងលើនៃពោះខ្លាំង ឈឺបរិវេណចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង)
- ក្ដៅខ្លួន អស់កម្លាំង ភ្នែកនិងស្បែកឡើងពណ៌លឿង (រលាកថ្លើម)
- ស្ងួតក បត់ជើងតូចញឹកញាប់ អស់កម្លាំង (កម្រិតជាតិស្ករក្នុងឈាមកើនឡើង)
- ក្ដៅខ្លួន ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោមស្បែក (ជំងឺប្លាកែតថយចុះ ជំងឺគ្រាប់ឈាមសថយចុះ ជាដើម)
- នោមមានឈាម ឈឺនៅផ្នែកខាងនៃពោះ (ក្រួសក្នុងតម្រងនោម)
- ទឹកមុខស្លេកស្លាំង ឈឺបំពង់ក ឈឺសាច់ដុំ ក្ដៅខ្លួន (អាការៈខ្វះឈាម ជំងឺខ្វះឈាមប្រភេទHemolytic anemia ជំងឺគ្រាប់ឈាមសថយចុះ)
- ក្ដៅខ្លួន ដំបៅក្នុងមាត់ ពងទឹកឬស្នាមក្រហមលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome))។
-
អន្តរប្រតិកម្ម
・ឱសថដូចខាងក្រោម:Amiodarone hydrochloride, Flecainide, Propafenone, Bepridil, Quinidine, Trazodone, Pimozide, Ergotamine, Simvastatin, Triazolam, Midazolam, Rifampicin, Vardenafil, ឱសថមានផ្ទុកAzelnidipine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង នាំអោយកើតមានផលរំខានធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថRifampicin - អាចធ្វើអោយកើតមានផលរំខានចំពោះមុខងារថ្លើមធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើរួមគ្នា។
ក្រៅពីនេះ មានឱសថជាច្រើនផ្សេងទៀតដែលត្រូវប្រុងប្រយ័ត្ននៅពេលប្រើរួមជាមួយនឹងឱសថនេះ សូមពិនិត្យមើលព័ត៌មានបន្ថែម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・អាហារបំប៉នដែលមានសារធាតុ St.John's Wort អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះថយចុះ ដូច្នេះត្រូវចៀសវាងការប្រើប្រាស់រួមគ្នា។
・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងវីរុសហ៊ីវ(HIV)ប្រភេទProtease Inhibitor(PI) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមProtease(HIV-1និងHIV-2)របស់វីរុស ធ្វើអោយវីរុសមិនអាចវិវត្តទៅជាវីរុសសកម្មឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp