Sapropterin hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រោគសញ្ញានៃកម្រិតPhenylalanineកើនឡើងខ្ពស់ក្នុងឈាមដោយសារកង្វះអង់ស៊ីមDihydrobiopterin reductaseឬកង្វះអង់ស៊ីមDihydropteridine reductase (ជំងឹAtypical phenylketonuria)

      - រោគសញ្ញានៃកម្រិតPhenylalanineកើនឡើងខ្ពស់ក្នុងឈាមដោយសារកង្វះអង់ស៊ីមTetrahydrobiopterin-responsive phenylalanine hydroxylase (ជំងឺTetrahydrobiopterin-responsive phenylketonuria)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឹAtypical phenylketonuria:

      ជាទូទៅ ប្រើក្នុងកម្រិត1ថ្ងៃ 2~5mg/kg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ ប៉ុន្តែ អាចប្រើក្នុងកម្រិតណាមួយដែលអាចរក្សាកម្រិតPhenylalanineក្នុងឈាមរបស់អ្នកជំងឺអោយស្ថិតក្នុងកម្រិតប្រក្រតី។

      ・ករណីជំងឺTetrahydrobiopterin-responsive phenylketonuria:

      ជាទូទៅ ចាប់ផ្ដើមប្រើពីកម្រិត1ថ្ងៃ 10mg/kg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។ តាមដានរោគសញ្ញារបស់អ្នកជំងឺ ដោយអាចបង្កើនកម្រិតប្រើប្រាស់រហូតដល់កម្រិតណាមួយដែលអាចរក្សាកម្រិតPhenylalanineក្នុងឈាមអោយស្ថិតក្នុងកម្រិតប្រក្រតីទៅតាមអាយុរបស់អ្នកជំងឺ ប៉ុន្តែ ជាគោលការណ៍ មិនគួរប្រើឱសថនេះលើសពីកម្រិត1ថ្ងៃ 20mg/kg នោះទេ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp