Salivary gland hormone

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺភ្នែកឡើងបាយមនុស្សចាស់

      - ជំងឺគ្រើមបាតដៃ (Keratodermia tylodes palmaris progressiva, KTPP)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ជាទូទៅ លេប1ថ្ងៃ 20~60mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ផលរំខាន

      រោគសញ្ញាក្រពះពោះវៀនដូចជា ឈឺក្រពះ អារម្មណ៍មិនស្រួលក្នុងក្រពះ ចង់ក្អួត។ ក្រៅពីនេះ មានផលរំខានដូចជា ហើមផ្នែកជុំវិញក្រពេញក្រោមត្រចៀក បែកញើសច្រើន ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះក៏ត្រូវបានប្រើប្រាស់ផងដែរនៅក្នុងការព្យាបាលជំងឺGastric atony ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺស្បែកឡើងក្រាស់នៅម្រាមដៃនិងបាតដៃ(Keratodermia tylodes palmaris progressiva, KTPP)។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការផ្ដុំគ្នានៃប្រូតេអ៊ីនដែលមាននៅក្នុងកញ្ចក់គ្រីស្តាល់(Crystalline lens)នៃភ្នែក ដើម្បីរក្សាភាពថ្លារបស់កញ្ចក់គ្រីស្តាល់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp