Salazosulfapyridine = Sulfasalazine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម:
- ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ (Ulcerative colitis)
- ជំងឺរលាកពោះវៀនមួយកន្លែងច្បាស់លាស់
- ជំងឺរលាកពោះវៀនធំច្រើនកន្លែងមិនច្បាស់លាស់
- ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis)។
ករណីថ្នាំសុលតាមទ្វារធំ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ (Ulcerative colitis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
・ករណីជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ (Ulcerative colitis) និង ជំងឺរលាកពោះវៀនផ្សេងទៀត:
លេប1ថ្ងៃ2~4g បែងចែកជា4~6ដងក្នុង1ថ្ងៃ។
ទៅតាមស្ថានភាពជំងឺ អាចប្រើក្នុងកម្រិត1ថ្ងៃ8g រៀងរាល់ថ្ងៃ នៅពេលប្រើប្រាស់ដំបូង។ បន្ទាប់ពី3សប្ដាហ៍ គួរបន្ថយកម្រិតបន្តិចម្ដងៗដល់1ថ្ងៃ1.5~2g។ ករណីអ្នកជំងឺប្រើប្រាស់ឱសថស្តេរ៉ូអ៊ីតរយៈពេលយូរមកហើយនោះ ចាំបាច់ត្រូវប្រើរួមជាមួយឱសថនេះកម្រិត2g និងកាត់បន្ថយកម្រិតប្រើប្រាស់ឱសថស្តេរ៉ូអ៊ីតបន្តិចម្ដងៗ។
・ករណីជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis):
គេប្រើឱសថនេះ ក្នុងករណីការប្រើប្រាស់ឱសថបំបាត់ការរលាកនិងឈឺចាប់មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។
មនុស្សពេញវ័យ:លេប1ថ្ងៃ1g បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។
ករណីថ្នាំសុលតាមទ្វារធំ:
មនុស្សពេញវ័យ:ប្រើ1ដង500~1000mg, 1ថ្ងៃ2ដង សុលតាមទ្វារធំ។ ប្រើនៅក្រោយពេលបន្ទោរបង់រួចនៅពេលព្រឹក ឬ នៅមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទSulfonamides ឬ ឱសថប្រភេទSalicylic acid។
・ទារកទើបកើត ឬ ទារកកើតមិនគ្រប់ទម្ងន់។
ករណីថ្នាំសុលតាមទ្វារធំ:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទSulfonamides ឬ ឱសថប្រភេទSalicylic acid។
・ទារកទើបកើត ឬ ទារកកើតមិនគ្រប់ទម្ងន់។
-
ផលរំខាន
បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ឡើងកន្ទួលក្រហម គ្រាប់ឈាមសប្រភេទGranulocyteកើនឡើង ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ (Ulcerative colitis) និង ជំងឺរលាកពោះវៀនផ្សេងៗទៀត:
・ប្រើចំពោះអាការៈរាករូសករណីពិសេសដូចជានៅក្នុងជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ (Ulcerative colitis) ជំងឺរលាកពោះវៀនច្រើនកន្លែង(Crohn’s disease)ជាដើម។
・ច្រើនប្រើរួមជាមួយឱសថប្រភេទស្តេរ៉ូអ៊ីត ហើយការប្រើប្រាស់អាចត្រូវការរយៈពេលវែង ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតឡើង។
ករណីជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis):
・ប្រើក្នុងករណីប្រសិទ្ធិភាពនៃឱសថបំបាត់ការឈឺចាប់និងរលាកជាដើមមានលក្ខណៈមិនគ្រប់គ្រាន់។
-
សកម្មភាពឱសថ
ឱសថនេះទទួលប្រតិកម្មពីបាក់តេរីនៅក្នុងពោះវៀនដើម្បីបំលែងទៅជាម៉ូលេគុល5-Aminosalicylic acidនិងម៉ូលេគុលSulfapyridine។ម៉ូលេគុល5-Aminosalicylic acidនឹងទៅផ្ដុំនៅក្នុងជាលិកាក្រោមភ្នាសពោះវៀនដើម្បីទប់ស្កាត់ប្រតិកម្មដែលបង្កជាអាការៈរលាក។ ម្យ៉ាងទៀត វាក៏មានសកម្មភាពទៅលើកោសិកាT (T cells)និងកោសិកាម៉ាក្រូហ្វាច (Macrophages) ដើម្បីប្រឆាំងនឹងសកម្មភាពបង្កការរលាកនៃកោសិកាទាំងនេះផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp