Saccharated ferric oxide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺស្លេកស្លាំង(ជំងឺខ្វះឈាម)ដោយសារខ្វះជាតិដែក។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ40~120mg (កម្រិតជាតិដែក) ចាក់តាមសរសៃវ៉ែនយឺតៗដោយប្រើរយៈពេលចាប់ពី2នាទីឡើងទៅ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមិនកំពុងស្ថិតនៅក្នុងស្ថានភាពខ្វះជាតិដែកសម្រាប់រាងកាយ។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      អាការៈប្រតិកម្មធ្ងន់ធ្ងរអាណាហ្វីឡាក់ស៊ីស(Anaphylactic shock) ឈឺក្បាល ឈឺសាច់ដុំ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅពេលប្រើលាយជាមួយឱសថផ្សេងទៀត អាចធ្វើអោយpHប្រែប្រួល និង សារធាតុឱសថក៏ប្រែប្រួលផងដែរ ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះចំណុចនេះ។

      ・គេប្រើឱសថបេះចំពោះអ្នកជំងឺដែលមិនអាចប្រើថ្នាំជាតិដែកទម្រង់លេបបានដោយសារបញ្ហាក្រពះពោះវៀនបង្កដោយថ្នាំលេប ឬ ក្នុងករណីដែលចាំបាច់ត្រូវបំពេញជាតិដែកក្នុងរាងកាយជាបន្ទាន់។

    • សកម្មភាពឱសថ

      បំពេញកង្វះជាតិដែក ដើម្បីជម្រុញការផលិតគ្រាប់ឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp