Rufinamide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈឆ្កួតជ្រូកប្រភេទTonic seizure និង ប្រភេទCataplexy នៅក្នុងជំងឺLennox-Gastaut syndrome ដែលការប្រើឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀតមិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់។
ប្រើឱសថនេះរួមជាមួយឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・កុមារអាយុ4ឆ្នាំឡើងទៅ:
- កុមារទម្ងន់15.0~30.0kg: ជាទូទៅ សម្រាប់2ថ្ងៃដំបូង លេបក្នុងកម្រិត1ថ្ងៃ 200mg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ នៅក្រោយបរិភោគអាហារ។ បន្ទាប់ពីនោះ បង្កើនកម្រិតម្ដង200mgឬតិចជាងនេះ/ថ្ងៃ រៀងរាល់2ថ្ងៃ។ កម្រិតប្រើប្រាស់ជាប្រចាំគឺ 1000mg/ថ្ងៃ ដោយបែងចែកជា2ដងក្នុង1ថ្ងៃ នៅក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពី 1000mg/ថ្ងៃនោះទេ ហើយករណីបង្កើនកម្រិតប្រើប្រាស់ ត្រូវបង្កើនម្ដង200mgឬតិចជាងនេះ/ថ្ងៃនិងទុកគម្លាតយ៉ាងហោចណាស់2ថ្ងៃរវាងការបង្កើនម្ដងៗ។
- កុមារទម្ងន់30.1kgឡើងទៅ: ប្រើប្រាស់ទៅតាមកម្រិតរបស់មនុស្សពេញវ័យ។
・មនុស្សពេញវ័យ:
ជាទូទៅ សម្រាប់2ថ្ងៃដំបូង លេបក្នុងកម្រិត1ថ្ងៃ 400mg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ នៅក្រោយបរិភោគអាហារ។ បន្ទាប់ពីនោះ បង្កើនកម្រិតម្ដង400mgឬតិចជាងនេះ/ថ្ងៃ រៀងរាល់2ថ្ងៃ។ កម្រិតប្រើប្រាស់ជាប្រចាំគឺ 1800mg/ថ្ងៃសម្រាប់អ្នកជំងឺទម្ងន់30.1~50.0kg និង 2400mg/ថ្ងៃសម្រាប់អ្នកជំងឺទម្ងន់50.1~70.0kg ហើយ 3200mg/ថ្ងៃសម្រាប់អ្នកជំងឺទម្ងន់70.1kgឡើងទៅ ដោយបែងចែកជា2ដងក្នុង1ថ្ងៃ នៅក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិតប្រើជាប្រចាំខាងលើនោះទេ ហើយករណីបង្កើនកម្រិតប្រើប្រាស់ ត្រូវបង្កើនម្ដង400mgឬតិចជាងនេះ/ថ្ងៃនិងទុកគម្លាតយ៉ាងហោចណាស់2ថ្ងៃរវាងការបង្កើនម្ដងៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទTriazole។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp