Roxatidine acetate hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ដំបៅនៅកន្លែងដេរភ្ជាប់ បណ្ដុំរោគសញ្ញាZollinger-Ellison ជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis) ។

      - បញ្ហាភ្នាសក្រពះ(រលាត់ ហូរឈាម ក្រហម ហើម) ដែលកើតមាននៅក្នុងជំងឺរលាកក្រពះស្រួចស្រាវ ឬ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ។

      - ប្រើនៅមុនពេលអនុវត្តការសណ្ដំ។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ព្យាបាលអាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ(បណ្ដាលមកពី ជំងឺដំបៅប្រដាប់រំលាយអាហារ ជំងឺដំបៅដោយសារស្ត្រេសលក្ខណៈស្រួចស្រាវ ជំងឺរលាកក្រពះមានហូរឈាម)

      - ប្រើនៅមុនពេលអនុវត្តការសណ្ដំ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ករណីជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ដំបៅនៅកន្លែងដេរភ្ជាប់ ជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis):

      - មនុស្សពេញវ័យ:លេប1ដង75mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាចឬមុនពេលចូលគេង។ អាចប្រើ1ថ្ងៃ1ដង150mg នៅមុនពេលចូលគេងក៏បាន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារទម្ងន់ក្រោម30kg:លេប1ដង37.5mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាចឬមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារទម្ងន់30kgឡើងទៅ:លេប1ដង75mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាចឬមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីបណ្ដុំរោគសញ្ញាZollinger-Ellison:

      - មនុស្សពេញវ័យ:លេប1ដង75mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាចឬមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារទម្ងន់ក្រោម30kg:លេប1ដង37.5mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាចឬមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារទម្ងន់30kgឡើងទៅ:លេប1ដង75mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាចឬមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីបញ្ហាភ្នាសក្រពះ(រលាត់ ហូរឈាម ក្រហម ហើម) ដែលកើតមាននៅក្នុងជំងឺរលាកក្រពះស្រួចស្រាវ ឬ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ:

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង75mg ក្រោយអាហារពេលល្ងាចឬមុនពេលចូលគេ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារទម្ងន់ក្រោម30kg:លេប1ថ្ងៃ1ដង37.5mg ក្រោយអាហារពេលល្ងាចឬមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារទម្ងន់30kgឡើងទៅ:លេប1ថ្ងៃ1ដង75mg ក្រោយអាហារពេលល្ងាចឬមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ:

      - មនុស្សពេញវ័យ:លេប1ដង75mg នៅ1ថ្ងៃមុនការវះកាត់ មុនពេលចូលគេង និង លេបម្ដងទៀតក្នុងកម្រិតដូចគ្នានៅថ្ងៃវះកាត់ដោយប្រើនៅ2ម៉ោងមុនចាប់ផ្ដើមការសណ្ដំ។ ម្យ៉ាងទៀត ក៏អាចប្រើសរុប1ដង150mg នៅ1ថ្ងៃមុនការវះកាត់ មុនពេលចូលគេងក៏បាន។

      - កុមារទម្ងន់ក្រោម30kg:លេប1ដង37.5mg នៅ1ថ្ងៃមុនការវះកាត់ មុនពេលចូលគេង និង លេបម្ដងទៀតក្នុងកម្រិតដូចគ្នានៅថ្ងៃវះកាត់ដោយប្រើនៅ2ម៉ោងមុនចាប់ផ្ដើមការសណ្ដំ។

      - កុមារទម្ងន់30kgឡើងទៅ:លេប1ដង75mg នៅ1ថ្ងៃមុនការវះកាត់ ដោយប្រើនៅមុនពេលចូលគេង និង លេបម្ដងទៀតក្នុងកម្រិតដូចគ្នានៅថ្ងៃវះកាត់ដោយប្រើនៅ2ម៉ោងមុនចាប់ផ្ដើមការសណ្ដំ។

      ករណីថ្នាំចាក់:

      ・ករណីព្យាបាលអាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ(បណ្ដាលមកពី ជំងឺដំបៅប្រដាប់រំលាយអាហារ ជំងឺដំបៅដោយសារស្ត្រេសលក្ខណៈស្រួចស្រាវ បញ្ហាភ្នាសក្រពះលក្ខណៈស្រួចស្រាវ):

      មនុស្សពេញវ័យ:ប្រើ1ដង75mg លាយនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូសបរិមាណ20mL រួចចាក់តាមសរសៃវ៉ែនយឺតៗ 1ថ្ងៃ2ដង (រៀងរាល់12ម៉ោងម្ដង)។ ឬក៏អាចលាយនៅក្នុងសេរ៉ូមដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែនក៏បានដែរ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ គេតាមដានប្រសិទ្ធិភាពឱសថក្នុងអំឡុងពេល1សប្ដាហ៍ ហើយនៅពេលអ្នកជំងឺអាចប្រើថ្នាំលេបបានហើយ គេនឹងប្ដូរពីការប្រើថ្នាំចាក់ទៅជាថ្នាំលេបវិញ។

      ・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ:

      មនុស្សពេញវ័យ:ប្រើ1ដង75mg លាយនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូសបរិមាណ20mL រួចចាក់តាមសរសៃវ៉ែនយឺតៗ នៅ1ម៉ោងមុនចាប់ផ្ដើមការសណ្ដំ។

    • ផលរំខាន

      ជាទូទៅ ឱសថប្រភេទនេះមានផលរំខានតិចប្រៀបធៀបជាមួយនឹងឱសថផ្សេងទៀត ដោយរួមមានផលរំខានដូចជា ឈឺក្បាល វិលមុខ អស់កម្លាំង ចង់ក្អួត ទល់លាមក រាករូស ឡើងកន្ទួលក្រហម ។ល។

      ឱសថCimetidineមានសកម្មភាពប្រឆាំងអាល់ដុស្តេរ៉ូន(Anti-aldosterone action) ដែលអាចផ្ដល់រំខានធ្វើអោយបុរសពិបាកមានកូន(Male sterility)។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ចំនួនដងនៃការប្រើប្រាស់អាចប្រែប្រួលទៅតាមប្រភេទឱសថនីមួយ ហើយកម្រិតប្រើប្រាស់ក៏អាចប្រែប្រួលទៅតាមជំងឺនីមួយៗផងដែរ។

    • សកម្មភាពឱសថ

      ទប់ស្កាត់គ្រឿងទទួលហ៊ីស្តាមីនH2 ដែលស្ថិតនៅលើកោសិកានៃភ្នាសក្រពះ ដើម្បីកាត់បន្ថយការបញ្ចេញអាស៊ីតក្រពះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp