Romiplostim

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺស្នាមជាំស្វាយលើស្បែកដោយសារប្លាកែតថយចុះលក្ខណៈរ៉ាំរ៉ៃ និងមិនដឹងមូលហេតុ (Chronic idiopathic thrombocytopenic purpura)

      - ជំងឺខ្វះឈាមប្រភេទ Aplastic anemia (ករណីវិធីព្យាបាលផ្សេងទៀតដែលអ្នកជំងឺកំពុងទទួលមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីព្យាបាលជំងឺស្នាមជាំស្វាយលើស្បែកដោយសារប្លាកែតថយចុះលក្ខណៈរ៉ាំរ៉ៃ និងមិនដឹងមូលហេតុ (Chronic idiopathic thrombocytopenic purpura)

      មនុស្សពេញវ័យ លើកដំបូង ប្រើក្នុងកម្រិត 1μg/kg ដោយចាក់ក្រោមស្បែក។ បន្ទាប់មក អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមចំនួនប្លាកែតនិងរោគសញ្ញារបស់អ្នកជំងឺ ដោយប្រើ1សប្ដាហ៍1ដង ចាក់ក្រោមស្បែក។ កម្រិតប្រើអតិបរមាគឺ 1សប្ដាហ៍1ដង10μg/kg។

      ・ករណីព្យាបាលជំងឺខ្វះឈាមប្រភេទ Aplastic anemia (ករណីវិធីព្យាបាលផ្សេងទៀតដែលអ្នកជំងឺកំពុងទទួលមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់):

      មនុស្សពេញវ័យ លើកដំបូង ប្រើក្នុងកម្រិត 10μg/kg ដោយចាក់ក្រោមស្បែក។ បន្ទាប់មក អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ដោយប្រើ1សប្ដាហ៍1ដង ចាក់ក្រោមស្បែក។ កម្រិតប្រើអតិបរមាគឺ 1សប្ដាហ៍1ដង20μg/kg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp