Rocuronium bromide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បន្ធូរការកន្ត្រាក់នៃសាច់ដុំនៅពេលអនុវត្តការសណ្ដំ
- បន្ធូរការកន្ត្រាក់នៃសាច់ដុំនៅពេលស៊កបំពង់ទៅក្នុងផ្លូវដង្ហើម។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ករណីស៊កបំពង់ ប្រើក្នុងកម្រិត 0.6mg/kg ចាក់តាមសរសៃវ៉ែន ដោយអាចបន្ថែមការចាក់ក្នុងកម្រិត0.1~0.2mg/kg នៅក្នុងអំឡុងពេលអនុវត្ត ប្រសិនបើចាំបាច់។ ករណីប្រើជាលក្ខណៈបញ្ចូលឱសថជាប់ឥតដាច់ ចាប់ផ្ដើមបញ្ចូលឱសថក្នុងល្បឿន7μg/kg/នាទី អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ កម្រិតប្រើអតិបរមាសម្រាប់ករណីស៊កបំពង់គឺ 0.9mg/kg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុBromide។
・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis) ឬ បណ្ដុំរោគសញ្ញាគ្មានកម្លាំងសាច់ដុំ និងធ្លាប់មានរោគប្រតិកម្មជាមួយនឹងសារធាតុSugammadex sodium។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp